សន្តិសុខសង្គម
ពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ភ្លេីងឆេះរទេះទទួលបានផ្លូវបេតុងឆ្អឹងដែក២ខ្សែ និងប្រព័ន្ធលូថ្មីពីអាជ្ញាធរ
ដោយមេីលឃេីញពីទុក្ខលំបាកក្នុងការរស់នៅ និងធ្វេីដំណេីរដេីម្បីប្រកបរបរផ្សេងៗរបស់ប្រជាពលរដ្ឋ អាជ្ញាធរសង្កាត់ភ្លើងឆេះរទេះ បានដាក់គ្រឿងចក្រឈូសឆាយកាយដាក់ប្រព័ន្ធលូថ្មី សម្រួលចរន្តទឹកហូរ និងចាក់ផ្លូវបេតុងឆ្អឹងដែកដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ។

លោក សុិន វុទ្ធី ចៅសង្កាត់ភ្លេីងឆេះរទេះបានឱ្យដឹងថា ដោយមើលឃើញផ្លូវចំនួន២ខ្សែ ដែលស្ថិតនៅភូមិភ្លើងឆេះរទេះលិច រងនូវការខូចខាតដោយសារជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមក ធ្វើឲ្យមានជង្ហុកសំបុកមាត់ច្រើន ពិបាកដល់ប្រជាពលរដ្ឋធ្វេីដំណេីរ ក៏ដូចជាការប្រកបរបរប្រចាំថ្ងៃ ទេីបលោកដាក់គ្រឿងចក្រឈូសឆាយសម្រួល និងកាយដីដាក់ប្រព័ន្ធលូថ្មី និងចាក់ផ្លូវបេតុងឆ្អឹងដែកជៀសវាងការជន់លិចបន្តទៀតនារដូវរស្សាខាងមុខ។

លោកចៅសង្កាត់បានបន្តទៀតថា ផ្លូវដែលស្ថាបនាជាផ្លូវបេតុងឆ្អឹងដែក និងដាក់ប្រព័ន្ធលូថ្មីខាងលេីចំនួន២ខ្សែនេះ ស្ថិតនៅភូមិភ្លេីងឆេះរទេះលិច សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល ដោយខ្សែទី១ មានទទឹង ៥ម៉ែត្រ បណ្តាយ ១០២ម៉ែត្រ។ និងខ្សែទី២ មានទទឹង ៥ម៉ែត្រ បណ្តាយ ១៣០ម៉ែត្រ សរុបទាំង២ខ្សែ មានទទឹង៥ ម៉ែត្រ បណ្តាយ ២៣២ម៉ែត្រ។

លោកបានបន្តទៀតថា ការស្ថាបនាផ្លូវលំប្រែក្លាយជាផ្លូវបេតុងឆ្អឹងដែកខាងលេីពេលនេះ ស្ថាបនាជិតរួចរាល់ហេីយតែមិនទាន់ដាក់ឱ្យធ្វេីដំណេីរមួយរយភាគរយទេ ដោយសារបេតុងមិនទាន់រឹងល្អ។ ជាមួយគ្នានេះដែរ អាជ្ញាធរក៏សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានមេត្តាជួយថែរក្សា ទុកដាក់សំរាម និងវិចខ្ចប់ឲ្យបានត្រឹមត្រូវ ជៀសវាងបោះចោលគ្មានសណ្តាប់ធ្នាប់ បង្កផលប៉ះពាល់ដល់បរិស្ថាន ហេីរចូលប្រព័ន្ធលូបង្កការកកស្ទះចរន្តទឹក៕
អត្ថបទ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


