Connect with us

សន្តិសុខសង្គម

កម្លាំងអធិការដ្ឋាននគរបាលស្រុករំដួល ឃាត់ខ្លួនក្មេងទំនើង ១នាក់ បញ្ជូនទៅសាលាដំបូងខេត្ត

បានផុស

នៅ

អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលស្រុករំដួល បានឃាត់ខ្លួនក្មេងទំនើងម្នាក់ បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក មាស ធួក អធិការ នៃអធិការដ្ឋាននគរបាលស្រុករំដួល បានដឹកនាំកងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុករំដួល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កំពង់អំពិល បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើង ១នាក់ ឈ្មោះ អាន ផាន់ណា ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង ដែលបានថតវីដេអូ និងបង្ហោះតាមបណ្តាញសង្គម។

វត្ថុតាងដកហូតរួមមាន កាំបិត ២ដើម និងទូរស័ព្ទដៃ ១គ្រឿង។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកនាំពាក្យ​ថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សព​ទាហាន​ដែលប៉ះទង្គិច​មួយ​ទាហាន​ថៃ​ បាន​ដឹក​យក​ទៅដល់​លំនៅ​ឋាន​ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេច យ៉ន សេងយៀត នឹងធ្វើដំណើរធម្មយាត្រាថ្មើរជើងតាមជួរភ្នំក្រវាញ ៣២ថ្ងៃ ដើម្បីពុទ្ធសាសនា និងបរិស្ថាន

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្ដេចហ៊ុន សែន ៖ ខ្ញុំ​មិន​ចង់​ឃើញ​ការ​ប្រយុទ្ធ​ណា​មួយ​កើត​ឡើង​ទេ តែខ្ញុំគាំទ្រ​ការ​សម្រេច​​ររបស់ដ្ឋាភិបាល ក្នុងការបញ្ជូន​ទ័ព​និង អាវុធធុនធ្ងន់​ទៅ​កាន់​ព្រំដែន

សេដ្ឋកិច្ច២៣ ម៉ោង មុន

ម្ចាស់ចម្ការទុរេនសំឡូតខ្លះ រំពឹងខុស គិតថាឆ្នាំនេះបានទិន្នផលខ្ពស់

Sokha Hotels

ព័ត៌មានពេញនិយម