សន្តិសុខសង្គម
ពលរដ្ឋ ៥ឃុំ ក្នុងមូលដ្ឋានស្រុកបាទី នាំគ្នាតវ៉ាបិទផ្លូវជាតិលេខ២ ឲ្យអាជ្ញាធរបើកទឹកដើម្បីស្រោចស្រពស្រូវប្រាំង
ប្រជាពលរដ្ឋជាច្រើនគ្រួសារចំនួន៥ឃុំ ក្នុងមូលដ្ឋានស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ បាននាំគ្នាតវ៉ាបិទផ្លូវជាតិលេខ២ ចំណុចមុខវត្តដីក្រហម ក្នុងឃុំកណ្ដឹងដើម្បីសុំឲ្យអាជ្ញាធរបើកទឹកស្រោចស្រពស្រូវប្រាំងរបស់ពួកគាត់។ ការតវ៉ានេះ ធ្វើឡើងក្រោយពីស្រូវប្រាំងរបស់ពួកគាត់កំពុងប្រឈមបញ្ហាខ្វះទឹក។ តែទោះបីយ៉ាងណា ការបិទផ្លូវនេះត្រឹមមួយរយៈពេលខ្លីប៉ុណ្ណោះ ក្រោយមានការសម្របសម្រួលពីអាជ្ញាធរស្រុក។

តាមប្រភពមួយបានបង្ហើបថា ប្រជាពលរដ្ឋទាំង៥ឃុំដែលនាំគ្នាមកតវ៉ាបិទផ្លូវជាតិលេខ២នេះ មានមកពីឃុំកណ្ដឹង ឃុំចំប៉ី ឃុំក្រាំធ្នង់ ឃុំពត់ស និងឃុំពារៀម ដើម្បីសុំឲ្យអាជ្ញាធរខេត្ត និងអាជ្ញាធរស្រុក ជួយសម្រួលបើកទឹកស្រោចស្រពស្រូវប្រាំងរបស់ពួកគាត់ ខណៈដែលកំពុងខ្វះខាតទឹកខ្លាំង។

លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានឱ្យដឹងថា ពាក់ព័ន្ធបញ្ហានេះ កន្លងមកអាជ្ញាធរបានធ្វើការជួយបូមទឹកចេញពីទន្លេបាទី ដើម្បីសម្រួលដល់ការស្រោចស្រពស្រូវរបស់កសិករ ប៉ុន្តែមួយរយៈចុងក្រោយ ទឹកទន្លេបាទីចាប់ផ្តើមរីងធ្វើឱ្យការផ្គត់ផ្គងទឹកទៅកាន់ស្រែប្រាំងរបស់ប្រជាកសិករមានភាពរអាក់រអួល ស្របពេលដែលប្រជាកសិករបង្កបង្កើនផលស្រែប្រាំងឆ្នាំនេះ លើសពីផែនការដែលបានកំណត់ ពោលគឺកើនរហូតដល់ជាង៤ពាន់ហិកតា ខណៈបរិមាណទឹកអាចទ្រទ្រង់បានត្រឹមតែ២ពាន់ហិកតាប៉ុណ្ណោះ។ តែទោះយ៉ាងណា ក្នុងនាមអាជ្ញាធរនឹងរកគ្រប់វិធីសាស្ដ្រ ដើម្បីជួយសង្គ្រោះស្រូវប្រជាពលរដ្ឋដែលកំពុងជួបបញ្ហានេះ។

លោកអភិបាលខេត្តតាកែវ ក៏សំណូមពរដល់ប្រជាកសិករទាំងអស់ សូមកុំយកបញ្ហាបិទផ្លូវសាធារណៈមកបញ្ចេញកំហឹងផ្ទាល់ខ្លួន ព្រោះបញ្ហាបិទផ្លូវវិញ មិនមែនជារឿងត្រឹមត្រូវឡើយ។
គួររំលឹកថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ មន្ទីរធនធានទឹកខេត្តតាកែវ បានណែនាំឲ្យប្រជាកសិករដែលបង្កបង្កើនផលស្រូវប្រាំងនៅឆ្នាំនេះ គួរដាំដុះត្រឹមតែមួយលើកដើម្បីចៀសវាងបញ្ហាប្រឈមខ្វះខាតទឹកស្រោចស្រពនារដូវប្រាំង។ ការណែនាំនេះ គឺដោយមើលឃើញពីបរិមាណទឹកភ្លៀងនៅឆ្នាំ២០២៤ ទាបជាងឆ្នាំមុន និងកម្ពស់ទឹកទន្លេក៏ទាបជាងឆ្នាំមុនដែរ។ ជាមួយគ្នានេះ មន្ទីរធនធានទឹកខេត្តតាកែវក៏ធ្លាប់បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានឱ្យរក្សាទឹក និងសន្សំសំចៃទឹកប្រើប្រាស់នារដូវប្រាំងផងដែរ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


