សន្តិសុខសង្គម
ប្រធានអង្គការបរិស្ថានមួយត្រូវឃាត់ខ្លួនក្រោយទិញសាច់សត្វព្រៃហូបហើយគំរាមអ្នកលក់ទៀត
កងរាជអាវុធហត្ថរាជធានីភ្នំពេញបានឃាត់ខ្លួនប្រធានអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ និងបុគ្គលិក៤នាក់បន្ទាប់ពីទិញសាច់សត្វព្រៃហូប ហើយគំរាមទារលុយអ្នកលក់ថែមទៀត។

រឿងរ៉ាវនេះកើតឡើងនៅថ្ងៃទី៩ ខែកុម្ភៈ បន្ទាប់ពីពួកគេទាំង៥នាក់ បានបន្លំខ្លួនធ្វើជាអ្នកទិញសាច់សត្វព្រៃ ហើយឃាត់ខ្លួនប្រជាពលរដ្ឋជាអ្នកលក់ដើម្បីគំរាមទារប្រាក់ចំនួន៥លានរៀល នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
កងរាជអាវុធហត្ថរាជធានីភ្នំពេញនៅថ្ងៃទី១២ ខែកុម្ភៈនេះបានបញ្ជាក់ថា ជនសង្ស័យទាំង០៥នាក់បានរៀបគម្រោងឃាត់ខ្លួនស្ត្រីអ្នកលក់សត្វព្រៃម្នាក់ ដោយចាប់យកសត្វអណ្ដើក ០៥ក្បាល ពស់វែក ០១ក្បាល និងពស់ចាន់ល្មម ០២ក្បាល ព្រមទាំងបានគំរាមទារប្រាក់ចំនួន ០៥លានរៀល តែស្ត្រីនោះសុំត្រឹមចំនួន ៣០០ដុល្លារអាមេរិក ជាថ្នូរឲ្យស្ត្រីម្នាក់នោះរួចខ្លួនត្រឡប់ទៅលំនៅដ្ឋានវិញ។

តាមចម្លើយសារភាពនេះមិនមែនជាលើកទី១នោះទេដោយកន្លងមកពេលរកឃើញករណីបទល្មើសកើតឡើង ក្រុមអង្គការបរិស្ថានមួយនេះតែងតែទទួលយកលុយពីពួកឈ្មួញដែលបានសូកប៉ាន់ ជាច្រើនលើកច្រើនសារ។
បច្ចុប្បន្នអាវុធហត្ថបានកសាងសំណុំរឿងជនសង្ស័យទាំង៥នាក់នេះទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


