សន្តិសុខសង្គម
អាវុធហត្ថរាជធានី បង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូ២២នាក់ ដកហូតម៉ូតូ១២គ្រឿង
ក្រុមក្មេងទំនើងសរុប២២នាក់ និងម៉ូតូ១២គ្រឿង ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ធ្វើការបង្ក្រាបបាននៅលើដងផ្លូវ នៃកោះដាច់ ស្ថិតភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ខណៈដែលកំពុងធ្វើការបង្ហោះម៉ូតូ បង្កភាពអនាធិបតេយ្យ។

អាវុធហត្ថរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា សកម្មភាពទំនើងទាំងឡាយណាដែលបង្កការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជា បង្កភាពអនាធិបតេយ្យក្នុងសង្គម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឲ្យលោកវរសេនីយ៍ឯក សៀ ទីន ដែលជាមេបញ្ជាការរងនិងជានាយសេនាធិការ ដឹកនាំកម្លាំងជំនាញ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ រួមគ្នាបើកយុទ្ធនាការក្តៅធ្វើការបង្ក្រាប ចាប់តាំងពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ន ដោយមិនមានការលើកលែង រហូតមានក្រុមខ្លះត្រូវបានបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារផងដែរ។
អាវុធហត្ថរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឃើញទង្វើទំនើងទាំងឡាយរបស់ក្រុមក្មេងស្ទាវ សូមចូលរួមផ្តល់ព័ត៌មានដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញតាមរយៈទូរស័ព្ទ Hotline លេខ១២៩១ ។

សូមជម្រាបជូនថា ដោយអនុវត្តតាមការណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញបានចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន និងនាយក នាយករង លោកគ្រូ អ្នកគ្រូ នៅសាលារៀននានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីធ្វើការផ្សព្វផ្សាយដល់សិស្សានុសិស្ស បានជ្រួតជ្រាបពីផលប៉ះពាល់របស់ក្មេងទំនើង ផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន ព្រមទាំងបានបិទនូវលិខិតប័ណ្ណផ្សព្វផ្សាយលេខបន្ទាន់ ១២៩១ ដើម្បីឲ្យប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សដែលបានឃើញបញ្ហាខាងលើ អាចផ្ដល់ដំណឹងមកកាន់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់វិធានការចុះបង្ក្រាបឱ្យបានទាន់ពេលវេលា ហើយអាវុធហត្ថរាជធានីភ្នំពេញ និងរក្សាការសម្ងាត់ជូន៕
អត្ថបទ៖ សុភា




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


