ព័ត៌មានជាតិ
អាវុធហត្ថរាជធានីភ្នំពេញ បន្តចុះផ្សព្វផ្សាយពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន តាមសាលា
ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចុះធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់លើបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន នៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ និង វិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ដោយមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន និងគណៈនាយកគ្រប់គ្រងវិទ្យាល័យទាំង ២។

មន្ត្រីជំនាញអាវុធហត្ថ បានធ្វើការពន្យល់ណែនាំពីផលអវិជ្ជមានជាច្រើន អំពីបញ្ហាក្មេងទំនើង និងគ្រឿងញៀន ដែលបញ្ហាទាំង ២ នេះ ជាអ្វីដែលសង្គមជាតិពុំចង់បាន និងត្រូវការនោះឡើយ ផ្ទុយមកវិញ វាជាចំណែក នៃការបំផ្លាញធនធានមនុស្សទៅវិញទេ ដូច្នោះហើយ ក្រុមការងាអាវុធហត្ថ សូមឱ្យសិស្សានុសិស្សកំពុងស្ថិតក្នុងវ័យសិក្សា សូមនៅឱ្យឆ្ងាយពីបញ្ហាទាំង ២ នេះ ហើយមិនត្រូវសេពគប់ដាច់ខាតចំពោះបុគ្គលទាំងឡាយណាដែលល្បួងយើងដើរចូលផ្លូវអបាយមុខ។

ក្រោយធ្វើការផ្សព្វផ្សាយរួច ក្រុមការងារកងរាជអាវុធហត្ថ បានបិតនូវប័ណ្ណផ្សព្វផ្សាយលេខបន្ទាន់ ១២៩១ ដើម្បីឱ្យប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សដែលបានឃើញបញ្ហាខាងលើ អាចផ្ដល់ដំណឹងមកកាន់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់វិធានការចុះបង្ក្រាបឱ្យបានទាន់ពេលវេលា ហើយអាវុធហត្ថរាជធានីភ្នំពេញ នឹងរក្សាការសម្ងាត់ជូនផងដែរ។

សូមបញ្ជាក់ថា ក្រុមការងារ នៃកងរាជអាវុធហត្ថរាជធានី ដោយអនុវត្តតាមការណែនាំរបស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែបានចុះជាជាប់លាប់នៅតាមសាលា ឬ វិទ្យាល័យសិក្សា ក៏ដូចជាតាមភូមិឋាននានា ក្នុងរាជធានីភ្នំពេញ បញ្ជ្រាបការយល់ដឹងឱ្យបានទូលំទូលាយ លើយុទ្ធនាការបង្ការ ទប់ស្កាត់ បញ្ហាក្រុមក្មេងទំនើង ក៏ដូចជាគ្រឿងញៀន៕
អត្ថបទ ៖ សុភា








-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


