សន្តិសុខសង្គម
នគរបាលឃាត់ខ្លួនមនុស្ស២នាក់ដែលបន្លំឈ្មោះគណនីតេឡេក្រាមសម្ដេចតេជោ
នគរបាលបានឃាត់ខ្លួនមនុស្ស២នាក់ដែលបានបង្កើតគណនីតេឡេក្រាមបោកប្រាស់ដោយដាក់ឈ្មោះដូច Channel Telegram ផ្លូវការសម្ដេចតេជោ ហ៊ុន សែន។

ជនសង្ស័យ២នាក់ក្នុងនោះមានស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីបានស្រាវជ្រាវរកឃើញថាបានប្រើប្រាស់គណនីតេឡេក្រាមក្លែងក្លាយដែលដាក់ឈ្មោះ និងរូបភាពសម្ដេចតេជោ បោកប្រាស់គេបានលុយប្រមាណ១៨ម៉ឺនដុល្លារអាមេរិក។
យោងតាមការបញ្ជាក់ពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។

គួរឱ្យដឹងផងដែរថាកាលពីថ្ងៃទី១៥ ខែកុម្ភៈ កន្លងទៅ សម្ដេចតេជោបានព្រមានដល់អ្នកម្ចាស់គណនីក្លែងក្លាយមួយដែលដាក់ឈ្មោះ « Samdech Hun Sen of Cambodia » ដោយមាន username: @spmhunsen6 ជាមួយ Profile រូបភាពសម្ដេចឱ្យបិទគណនីជាបន្ទាន់បន្ទាប់ពី គណនីនេះបានផ្ញើសារទំនាក់ទំនងទៅគណនី Telegram ប្រជាពលរដ្ឋជាច្រើន ធ្វើឱ្យមានការយល់ច្រលំថាជារបស់សម្ដេចតេជោ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


