សន្តិសុខសង្គម
ដើមឆ្នាំ២០២៥ នគរបាលរាជធានីបង្ក្រាបក្រុមក្មេងទំនើង ៣៦ករណី ឃាត់ខ្លួន ១៤៤នាក់
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា នៅដើមឆ្នាំ២០២៥នេះ កម្លាំងនគរបាលរាជធានីភ្នំពេញបានបង្ក្រាបករណីក្រុមក្មេងទំនើងសរុប ៣៦ករណី និងឃាត់ខ្លួន ១៤៤នាក់ បញ្ជូនទៅតុលាការ។ ទោះបីយ៉ាងណា លោកស្នងការនៅតែបន្តប្ដេជ្ញាបង្ក្រាបមិនដកដៃនោះទេ។

បើតាមលោក ជួន ណារិន្ទ សកម្មភាពរបស់ក្រុមក្មេងទំនើងដែលប្រព្រឹត្តជាក់ស្ដែងមានចំនួន៤រូបភាព ទី១ ហិង្សាកាប់ប្លន់យកម៉ូតូ ជារូបភាពក្មេងទំនើងកាប់គ្នា តែកាប់ចុះកាប់ឡើង លើកយកម៉ូតូទៅបាត់ នេះជាបទល្មើសព្រហ្មទណ្ឌកាប់ប្លន់យកម៉ូតូ ក្នុងនោះកម្លាំងជំនាញបង្ក្រាបបាន២ករណី ឃាត់ខ្លួន១១នាក់។ ទី២ ក្រុមក្មេងទំនើង ហិង្សាបង្ករបួសស្នាម បង្ក្រាបបាន២៨ករណី ឃាត់ខ្លួន១១៧នាក់។ ទី៣ ហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ បង្ក្រាបបាន៤ករណី ឃាត់ខ្លួន១០នាក់។ និងទី៤ ករណីក្មេងទំនើងកាន់កាប់អាវុធខុសច្បាប់ បង្ក្រាបបាន២ករណី ឃាត់ខ្លួនបាន៥នាក់។

ទោះបីករណីក្រុមក្មេងទំនើងនេះត្រូវបានបង្ក្រាបជាបន្តបន្ទាប់ និងហាក់ថមថយសកម្មភាពក៏ពិតមែន តែលោកនៅតែតាមដានជាប់ជាប្រចាំ និងបានណែនាំឲ្យអធិការដ្ឋានទាំង១៤ខណ្ឌ ត្រូវយកចិត្តទុកដាក់ខ្ពស់លើសកម្មភាពក្រុមក្មេងទំនើងទាំងអស់នេះ។

លោក ជួន ណារិន្ទ បញ្ជាក់ថា ក្រុមក្មេងទំនើងដែលកើតចេញពីសិស្សានុសិស្សមកដល់ពេលបច្ចុប្បន្ននេះស្ទើរអស់ ១០០%ហើយ តែនៅមានក្មេងទំនើងនៅតាមភូមិ និងក្មេងទំនើងដែលចំណាកស្រុកដែលមកពីតាមបណ្តាខេត្ត មកធ្វើការនៅរាជធានីភ្នំពេញ។ បើតាមលោកស្នងការ រយៈពេលជាង២០ថ្ងៃចុងក្រោយនេះ ករណីក្មេងទំនើងមានការថមថយច្រើនសឹងតែមិនមាន តែទោះជាយ៉ាងណា សមត្ថកិច្ចនៅតែបន្តតាមដាន និងមិនឱ្យរស់ឡើងវិញនូវពាក្យថា «ក្មេងទំនើង»នេះដែរ៕
អត្ថបទ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


