សន្តិសុខសង្គម
អធិការខណ្ឌកំបូល ព្រមានផ្អាកអាជីវកម្មបុគ្គល ណាមិនស្តាប់តាមការណែនាំពីការរំលោភចំណីផ្លូវសាធារណៈ
លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានព្រមានថានឹងផ្អាកអាជីវកម្មលើម្ចាស់ទីតាំងណាដែលមិនស្ដាប់តាមការណែនាំលើករណីរំលោភចំណីផ្លូវសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ការព្រមានចាត់វិធានការក្ដៅនេះ ធ្វើឡើងនៅពេលលោកដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដោយផ្លូវជាតិលេខ៤ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដែលអាជីវករមួយចំនួនយកចំណីផ្លូវធ្វើជាអាជីវកម្មជាកន្លែងជួសជុលម៉ូតូធ្វេីឲ្យកកស្ទះចរាចរណ៍ស្ទេីររាល់ថ្ងៃ។

លោកអធិការសង្កត់ធ្ងន់ថា សមត្ថកិច្ចនឹងអញ្ជេីញបុគ្គលណាដែលមិនសហការមកអធិការខណ្ឌដេីម្បីអប់រំ ហើយក្នុងករណីអប់រំជាលេីកទី៣នៅតែមិនសហការ លោកនឹងស្នេីសុំគោលការណ៍គណៈបញ្ជាការឯកភាពផ្អាកទីតាំងអាជីវកម្មតែម្តង។ លោកអធិការបន្តទៀតថា ការចុះរៀបចំសណ្តាប់ធ្នាប់នេះធ្វេីចាប់ពីបុរីសែនមនោរម្យរហូតដល់តំបន់សេដ្ឋកិច្ចពិសេស។ សមត្ថកិច្ចសង្ឃឹមថា បងប្អូនអាជីវកម្មទាំងអស់នឹងសហការដេីម្បីសណ្តាប់ធ្នាប់ល្អបញ្ចៀសការកកស្ទះ៕
អត្ថបទ៖ សុខា




-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


