ព័ត៌មានជាតិ
ក្រុមអាជីវករយកផ្លូវសាធារណៈធ្វើអាជីវកម្ម បង្កការកកស្ទះរាល់ថ្ងៃ នៅសង្កាត់ស្ទឹងមានជ័យ ៣
បញ្ហាកកស្ទះស្ទើររៀងរាល់ថ្ងៃដោយសារតែក្រុមអាជីវករមួយចំនួនបានយកផ្លូវសាធារណៈធ្វើជាកន្លែងដាក់តាំងលក់ម្ហូបអាហារ បន្លែត្រីសាច់ជាដើម ដែលធ្វើឲ្យផ្លូវរួមតូចពិបាកដល់ការធ្វើដំណើរ លំហូរចរាចរណ៍យឺត និងមានមធ្យោបាយធ្វើដំណើរច្រើន។

ជាក់ស្ដែងចំណុចដែលតែងតែមានការដាក់តាំងលក់ម្ហូបអាហារ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចស្តុបលូ ៥ រហូតដល់ផ្លូវទ្រុងមាន់ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាម លោក ចន្ទ័ រស្មី ជាប្រជាពលរដ្ឋ បានឲ្យដឹងថា លោកតែងតែធ្វើដំណើរឆ្លងកាត់ផ្លូវនេះរៀងរាល់ថ្ងៃ ហើយក៏ឃើញមានអាជីវករមួយចំនួនយករទេះដែលមានដាក់តាំងម្ហូបអាហារ បន្លែត្រីសាច់ មកដាក់លក់ឡើងផ្លូវសាធារណៈដែរ។ បើសិនជាឆ្លងកាត់ចំពេលខាងរោងចក្រចេញពីធ្វើការទៀត គឺកាន់តែពិបាកធ្វើដំណើរ ដោយសារការដាក់តាំងលក់លើផ្លូវ ធ្វើឲ្យផ្លូវមានសភាពរួមតូចជាងមុន ហើយនៅពេលខាងកម្មកររោងចក្រចេញត្រូវឈរទិញពេញផ្លូវតែម្ដង។

ដោយឡែក អ្នកស្រី ផាន់ នី ជាប្រជាពលរដ្ឋ ក៏បានលើកឡើងដែរថា ការដែលក្រុមអាជីវករដាក់តាំងលក់នៅលើផ្លូវសាធារណៈដូច្នេះ វាធ្វើឲ្យមានការកកស្ទះយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត បើសិនជាមានរថយន្តណាមួយមានបញ្ហាដាច់ហ្វ្រាំងនោះ វានឹងបង្កគ្រោះថ្នាក់ជាមិនខាន។

អ្នកស្រី ផាន់ នី បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន សូមមេត្តាជួយពិនិត្យមើល និងរកទីតាំងសម្រាប់អាជីវករលក់ដូរឲ្យសមរម្យផង ជៀសវាងមានការកកស្ទះ ឬ គ្រោះថ្នាក់ជាយថាហេតុ។

ជាមួយនេះ អ្នកស្រី ផាន់ នី ក៏បានបន្តថា កន្លងមក អ្នកស្រី បានឃើញខាងសណ្ដាប់ធ្នាប់ចុះមករៀបចំដែរ ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង ក៏ក្រុមអាជីវករទាំងនោះមកលក់ពេញផ្លូវវិញដូចធម្មតាដដែល។

ពាក់ព័ន្ធបញ្ហានេះ លោក សាំង ស៊ីណា ចៅសង្កាត់ស្ទឹងមានជ័យ ៣ បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា លោកបានសុំគោលការណ៍លោកអភិបាលរួចហើយ ក្នុងការចុះរដ្ឋបាល នឹងចាត់វិធានការក្ដៅតែម្ដង៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


