សន្តិសុខសង្គម
បុគ្គលដែលពាក់ឯកសណ្ធានកងទ័ព បង្ហោះព័ត៌មានមិនពិត ជាសកម្មជនគណបក្សប្រឆាំង និងកំពុងរស់នៅប្រទេសថៃ
បន្ទាប់ពីបានឃើញមានគណនី Tik Tok និងហ្វេសប៊ុកមួយថតសម្ដែងគ្រងឯកសណ្ឋានជាកងទ័ពផ្សព្វផ្សាយដែលមានចរិតញុះញង់រើសអើង និងបំបាក់ទឹកចិត្តកងទ័ព អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញមុខច្រានចោល និងបញ្ជាក់ថា បុគ្គលរូបនេះ គឺជាសកម្មជនគណបក្សប្រឆាំង ដែលតែងតែប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយបង្ហោះខ្លឹមសារប្រឌិតអវិជ្ជមានជាច្រើន ក្នុងគោលដៅប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។

បើតាមអ្នកនាំពាក្យ បុគ្គលរូបនេះមានឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាសកម្មជនគណបក្សប្រឆាំង មានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកល ប្រចាំប្រទេសថៃ ស្រុកកំណើតនៅភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅក្នុងប្រទេសថៃ។ អ្នកនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ទុកការផ្សព្វផ្សាយរបស់បុគ្គលរូបនេះ ជាការញុះញង់ រើសអើង ដើម្បីបំបាក់ទឹកចិត្តកងទ័ព។

លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០មិថុនា នេះ ក៏បានចេញមកបញ្ជាក់ដែរថា យុវជនម្នាក់នេះក្លែងបន្លំជាយោធា បង្ហោះលើបណ្ដាញសង្គមដែលធ្វើឲមហាជនយើងយល់ច្រឡំ។ យុវជននេះ បច្ចុប្បន្នរស់នៅប្រទេសថៃ មិនមែនជាយោធាទេ ជាជនបំពុលសង្គម។

ការចេញមុខបដិសេធពីសំណាក់ស្នងការរាជធានីភ្នំពេញនាពេលនេះ បន្ទាប់ពីមានគណនី Tik Tok ឈ្មោះ ” Amy Richard310″ និង ហ្វេសប៊ុក ឈ្មោះ “Piseth PGEM” បានផលិតវីដេអូសម្តែងគ្រងឯកសណ្ធានជាកងទ័ពផ្សព្វផ្សាយមានចរិតញុះញង់រើសអើង ដើម្បីបំបាក់ទឹកចិត្តកងទ័ព ផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យសាធារណជនមានការយល់ច្រឡំ៕


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៥ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ