សន្តិសុខសង្គម
អាជ្ញាធរខណ្ឌសែនសុខ ចុះរៀបចំសណ្ដាប់ធ្នាប់ណែនាំពលរដ្ឋ និងអាជីវករពីការដាក់តាំងស្លាកយីហោរំលោភចិញ្ចើមផ្លូវ
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងាររដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ប្រាជ្ញ សីហា និងលោក ញាណ ចន្ថាវេរ៉ា អភិបាលរងខណ្ឌសែនសុខ ចុះរៀបចំសណ្ដាប់ធ្នាប់ និងផ្តល់ការណែនាំចំពោះម្ចាស់អាជីវកម្មនានា ស្តីពីការដាក់តាំងស្លាកយីហោលើចិញ្ចើមផ្លូវ។

ការចុះត្រួតពិនិត្យនេះ បានប្រព្រឹត្ដឡើងតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ចាប់ពីព្រំប្រទល់ខណ្ឌទួលគោក រហូតដល់ ព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ ក្នុងភូមិសាស្ត្រសង្កាត់ទឹកថ្លា និងសង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ។

ការចុះណែនាំនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋដែលប្រកមអាជីកម្ម នៅតាមបណ្តោយផ្លូវចូលរួមចំណែករក្សាសណ្តាប់ធ្នាប់ និងទេសភាពទីក្រុងឱ្យមានភាពស្រស់ស្អាត និងងាយស្រួលក្នុងការប្រើប្រាស់ដល់សាធារណជន។ ក្រុមការងារបានអំពាវនាវឱ្យម្ចាស់អាជីវកម្ម និងសហគ្រាសនានា ត្រូវដាក់ស្លាកយីហោឱ្យបានសមរម្យ ស្ថិតនៅក្នុងដែនកំណត់ និងគោរពតាមបទបញ្ជានៃរដ្ឋបាល។

លោក ធាម ច័ន្ទសេរីវុឌ្ឍ ប្រធានការិយាល័យសាធារណៈការខណ្ឌ ដែលបានចូលរួមក្នុងការចុះណែនាំ បានបញ្ជាក់ឱ្យដឹងថា អាជ្ញាធរក៏បានវាស់កំណត់ចិញ្ចើមផ្លូវដល់បង្គោលភ្លើង ចំនួន៣ម៉ែត្រ(មួយភាគបី) ដើម្បីទុកជាផ្លូវសម្រាប់ថ្មើរជើង។បន្ទាប់ពីស្តាប់ការណែនាំពីអាជ្ញាធរ ពលរដ្ឋ អាជីវករទាំងអស់បានឯកភាពយល់ព្រមតាមការរៀបចំរបស់អាជ្ញាធរ ចាប់ពីពេលនេះតទៅ៕
អត្ថបទ៖ សំណាង


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


