សន្តិសុខសង្គម
ចៅសង្កាត់មនោរម្យ តំណាងឲ្យពលរដ្ឋបង្ហាញក្ដីរីករាយចំពោះលទ្ធផលវិជ្ជមានក្នុងកិច្ចប្រជុំ GBC
ក្រោយកិច្ចប្រជុំ GBC នៅប្រទេសម៉ាឡេស៊ីទទួលបានលទ្ធផលល្អប្រសើប្រជាពលរដ្ឋនៅតាមមូលដ្ឋានបង្ហាញក្តីរីករាយចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំ ដោយរំពឹងថា លទ្ធផលនេះជាផ្លែផ្កានៃការស្ដារសន្តិភាពមកវិញឆាប់ៗខាងមុខ។

លោកស្រី ស៊ូ គឹមឡេង ចៅសង្កាត់មនោរម្យ នៃរដ្ឋបាលខណ្ឌ៧មករា តំណាងឲ្យពលរដ្ឋទូទាំងសង្កាត់ បានសម្តែងក្តីពេញចិត្ត រំភើបរីករាយ ចំពោះលទ្ធិផលវិជ្ជមានដ៏ត្រចះត្រចង់នៃកិច្ចប្រជុំ GBC នៅប្រទេសម៉ាឡេស៊ី ដែលជាលទ្ធផល បានកើតឡើងដោយការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ និងសម្តេចធិបតី ប្រមុខថ្នាក់ដឹកនាំដ៏ឆ្នើមរបស់កម្ពុជា ដែលសម្តេចព្យាយាមដោះស្រាយតាមរយៈយន្តការការទូតជាច្រើន បញ្ចៀសធ្វើយ៉ាងណាឲ្យកម្ពុជា-ថៃ រួចផុតពីការផ្ទុះជម្លោះព្រំដែនដោយប្រដាប់អាវុធ។

លោកស្រីចៅសង្កាត់បានបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជាមិនចង់បានសង្ក្រាមនោះទេ កម្ពុជាចង់បានសន្តិភាព សង្គ្រាមបង្កឲ្យមានផលលំបាក បែកបាក់គ្រួសារ ប្ដីស្លាប់ប្រពន្ធមេម៉ាយ កូនកំព្រា ប្រជាពលរដ្ឋត្រូវចាកចេញពីលំនៅដ្ឋាន រកទីសុវត្ថិភាព ប៉ុន្តែក្នុងកាលៈទេសៈប្រទេសជិតខាងចង់ឈ្លានពាន នោះយើងត្រូវតែការពារបូរណភាពទឹកដីរបស់យើង “យើងមិនចង់បានរបស់គេ គេក៏មិនអាចមកដណ្ដើមរបស់យើងបានដែរ”។

គួរបញ្ជាក់ផងដែរ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានមកនូវផ្លែផ្កាជាទីគាប់ចិត្ត និងឈានដល់ការសម្រេចបាននូវការឯកភាពគ្នាលើលក្ខខណ្ឌ នៃបទឈប់បាញ់គ្នារវាងប្រទេសទាំងពីរ៕
អត្ថបទ៖ សុភា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


