Connect with us

សន្តិសុខសង្គម

ពលរដ្ឋខ្មែរបន្តវេចបាយទឹកដេកចាំ ខ្លាចទាហានថៃ ចូលរាយបន្លាលួសចូលដីកម្ពុជានិងផ្ទះសម្បែងទៀត

បានផុស

នៅ

បន្ទាយមានជ័យ ៖ ក្រៅពីប្រជាពលរដ្ឋរាប់ពាន់គ្នាមកជួយតទល់ទប់ស្កាត់ការរាយបន្លាលួយឈ្លានពានដីកម្ពុជាក៏នៅមានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងជាម្ចាស់ផ្ទះសម្បែង និងដីធ្លី ក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មិនហ៊ានទៅណាឡើយ សុខចិត្តវេចបាយទឹកដេកចាំការពារ ទាហានថៃ ខណៈដែលទាហានថៃនៅតែមានបំណងចង់ចូលមកកាន់កាប់ដីកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មកដល់រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ពួកគាត់ នៅប្រមូលផ្តុំ និងបានវេចបាយទឹកសម្រាប់ហូបនៅហ្នឹងកន្លែងតែម្តង។ តាមការចុះទៅដល់ផ្ទាល់ របស់អ្នកយកព័ត៌មានយើងបានឱ្យដឹងថា អ្នកភូមិ បាននាំគ្នាទៅចូលរួមជាបន្តបន្ទាប់គ្នា តែក៏មានអ្នក ចាកចេញជាបណ្តើរៗខ្លះដែរ។

សូមបញ្ជាក់ថា កាលពីរសៀសថ្ងៃទី២៥សីហា ទាហានថៃមួយក្រុមប្រដាប់ដោយអាវុធប្រមាណជា៥០ទៅ៦០នាក់បានចូលមកដាក់បន្លាលួស ដើម្បីបិទផ្លូវ និងប្រុងព័ទ្ធផ្ទះពួកគាត់បន្ថែមទៀត បន្ទាប់ពីថ្ងៃទី១២ខែសីហាទាហានថៃ បានរាយបន្លាលួសហ៊ុមព័ន្ធយកផ្ទះពលរដ្ឋនៅជាប់ទីតាំងដែលបានរាយបន្លាលួសថ្មី។

ទោះយ៉ាណា ទាហានថៃទាំងនោះ មិនអាចឈរជើងឡើយ ដោយត្រូវបង្ខំចិត្តដកថយវិញ ដោយសារប្រជាពលរដ្ឋខ្មែរសាមគ្គីប្រមូលផ្តុំគ្នាតវ៉ាយ៉ាងខ្លាំង។ ដោយសារបារម្ភខ្លាចទាហានថៃបន្តចូលមក នៅយប់ទី២៦នេះពួកគាត់ សុខចិត្តក្រាលកន្ទេល បោះតង់ និងចងអង្រឹងក្រោមដើមឈើ ដេកចាំយាមតែម្តង៕

ដោយ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម