សន្តិសុខសង្គម
ករណីឃាតកម្មកាប់សម្លាប់អ្នករស់នៅក្នុងភូមិជាគ្នា ខណៈសមត្ថកិច្ចមិនទាន់បញ្ជាក់ពីមូលហេតុ
បុរសម្នាក់វ័យ៣៥ឆ្នាំម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយត្រូវបុរសម្នាក់ទៀតដែលជាអ្នករស់នៅក្នុងភូមិជាមួយគ្នា ប្រើកាំបិតខ្វែវ កាប់សម្លាប់តែម្ដង។

ហេតុការណ៍ករណីឃាតកម្មនេះបានកើតឡើងនៅវេលាម៉ោង១២និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង បណ្តាលអោយជនរងគ្រោះឈ្មោះ គិន សុឃៀ ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិកេីតហេតុស្លាប់នៅកន្លែងកើតហេតុ។
ក្រោយពីកើតហេតុភ្លាមៗ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់អូរចារ បានចុះឃាត់ខ្លួនជនសង្ស័យមានឈ្មោះ និល មុន្នី អាយុ៣៥ឆ្នាំមានទីលំនៅក្នុងភូមិកេីតហេតុជាមួយជនរងគ្រោះ និងបាននាំខ្លួនទៅកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ។

លោក ពេជ្រ សារ៉ែន អធិការនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែកញ្ញានេះថា ជនសង្ស័យបានប្រើកាំបិតខ្វែវ កាប់ប្រហារលើជនរងគ្រោះបណ្ដាលឱ្យស្លាប់ ហើយនៅពេលនេះកម្លាំងកំពុងធ្វើការសាកសួរ ដោយមិនទាន់បញ្ជាក់អំពីមូលហេតុនៅឡើយទេ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


