Connect with us

សន្តិសុខសង្គម

ព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះ បដិសេដ​កូនចៅ​ពាក់ព័ន្ធ​ផ្ទុះអាវុធនៅស្រុកចិត្របុរី

បានផុស

នៅ

លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានធ្វើការបដិសេដចំពោះការចោទប្រកាន់ថា ករណីផ្ទុះអាវុធនៅភូមិចម្រើន ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ បង្កឡើងដោយក្រុមជនស៊ីវិលមួយក្រុមជាកូនចៅរបស់លោក​ដោយ​លោក​បាន​បញ្ជាក់​នោះមិនមែនជាការពិតទេ។

លោក សុធា ពិសិដ្ឋ បានអះអាងថា៖ ” អត់មានទេ អត់ស្គាល់សោះ កំពុងវែងមុខស្វែងរកពួកជនស៊ីវិលទាំងនោះ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ឱ្យដឹងពីលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការកំណត់អត្តសញ្ញាណក្រុមជនស៊ីវិលទាំងនោះបានហើយ តែបានកំពុង​​រត់គេច ហើយ​សមត្ថកិច្ច​កំពុងតាមចាប់។

ករណីផ្ទុះអាវុធជាច្រើនគ្រាប់បានកើតឡើងកាលពីយប់ថ្ងៃទី១០ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ផ្ដើមពីការចាប់​គោយន្តកន្ត្រៃដឹកឈើដែលមានការបាញ់គំរាមពីក្រុមជនស៊ីវិលនៅចំណុចភូមិចំរើន ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

ជនស៊ីវិលមួយក្រុមបានប្រើរថយន្ត ២ គ្រឿង ធ្វើសកម្មភាពបើកប្រដេញគោយន្តកន្ត្រៃដឹកឈើ និងបានដកកាំភ្លើបាញ់គំរាម​​ទៅលើប្រជាពលរដ្ឋ។ រថយន្តទាំង ២ គ្រឿងនោះ គឺមានរថយន្តលុចស៊ីស 470 ពណ៌ស្ករមួយគ្រឿងពាក់ស្លាក​លេខភ្នំពេញ ២ F 9979 និងរថយន្តលុចស៊ីស LX 300 ពណ៌ស មួយគ្រឿងទៀតដែលគេស្គាល់ថា អ្នក​បើកបរមានឈ្មោះ រ៉ា និងឈ្មោះ ដា ដែលតែងតែធ្វើសកម្មភាពដេញឃាត់រថយន្តកន្ត្រៃដឹកឈើរបស់ប្រជាពលរដ្ឋ៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម