កីឡា
អ្នកប៉ះសេឆ្នើម សួន ចាន់ណារ៉ូ ផ្ញើសារលើកទឹកចិត្តកងទ័ពឲ្យច្បាំងឈ្នះសត្រូវនៅព្រំដែន
អ្នកប៉ះសេឆ្នើម និងជាកីឡាករបាល់ទះល្បីឈ្មោះនៅកម្ពុជា កីឡាករ សួន ចាន់ណារ៉ូ បានធ្វើវីដេអូផ្ញើសារជូនពរដល់វីរកងទ័ពឲ្យមានសុខភាពល្អ និងច្បាំងឈ្នះសត្រូវឈ្លានពាននៅតាមបណ្ដោយព្រំដែននៅពេលនេះ។

រូបភាពផេកក្រសួងការពារជាតិ
នៅក្នុងវីដេអូដែលបង្ហោះលើហ្វេសបុកផេករបស់ខ្លួននោះគឺរូបគេជូនពរដល់វីរកងទ័ពទាំងឲ្យមានសុខភាពល្អ មានសុវត្ថិភាព និងច្បាំងឈ្នះសត្រូវដែលកំពុងឈ្លានពានមកលើកម្ពុជានៅពេលនេះ។ ប្រជាពលរដ្ឋ រួមទាំងខ្លួនផ្ទាល់គឺនៅខាងក្រោយសាមគ្គីគ្នាចាំជួយលើកទឹកចិត្ត និងកៀងគរចាំជួយវីរកងទ័ពជានិច្ចដើម្បីទប់ទល់ជាមួយសត្រូវ។

កីឡាករ សួន ចាន់ណារ៉ូ
កីឡាករល្បីឈ្មោះរូបនេះជូនពរដល់វីរកងទ័ពទទួលបានជោគជ័យពីការឈ្លានពាន និងឆាប់បានវិលត្រឡប់មកកាន់ផ្ទះសម្បែងជួបជុំក្រុមគ្រួសារវិញ។
បញ្ជាក់ដែរថា ប្រទេសថៃបានឈ្លានពានមកលើកម្ពុជា និងបើកការបាញ់ប្រហារជាលើកទី២ នេះតាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មកនេះតាមបណ្ដោយព្រំដែន។ គិតមិនដល់ពេលនេះការផ្ទុះអាវុធនៅមិនទាន់បញ្ចប់នៅឡើយទេ ស្របពេលខាងកម្ពុជាមានប្រជាជនភៀសខ្លួនជាច្រើនម៉ឺននាក់៕

អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


