Connect with us

កីឡា

ក្រុមកីឡា​តេ​ក្វាន់​ដូ​WT​កម្ពុជា ​ចេញដំណើរ​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​កីឡា​អូឡាំពិក​តូ​ក្យូ​ទ្វីបអាស៊ី​នៅ​ហ្ស៊​ក​ដង់

បានផុស

នៅ

​លោកគ្រូ ឆ​យ យ៉ុង​សុក និង​កីឡាករ​តេ​ក្វាន់​ដូ​WT​កម្ពុជា វ៉ា មិថុនា ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​៨០​គីឡូក្រាម កាលពី​យប់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១ បានធ្វើ​ដំណើរ​ចាក​ចេញពី​កម្ពុជា​ទៅ​ប្រទេស​ហ្ស៊​ក​ដង់​ចូលរួម​ការប្រកួត​វគ្គ​ជម្រុះ​កីឡា​តេ​ក្វាន់​ដូ WT នៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​អូឡាំពិក​តូ​ក្យូ​ទ្វីបអាស៊ី “Asia qualification Tournament for Tokyo 2020 Olympic Game ” នៅ​ប្រទេស​ហ្ស៊​ក​ដង់ ដែល​ប្រព្រឹត្ត​ជា​ផ្លូវការ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៧-២៥ ខែឧសភា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ជ្រិ​ន សុធា អគ្គលេខាធិការ​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​WT តំណាង​លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​WT បាន​មានប្រសាសន៍ថា ជំនួសមុខ​ឲ្យ​លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​WT នាពេលនេះ​ លោកគ្រូ ឆ​យ យ៉ុង​សុក បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ចេញដំណើរ​ពី​កម្ពុជា​កាលពី​យប់មិញ ដើម្បី​ទៅ​ចូលរួម​ការប្រកួត​ជម្រុះ​អូឡាំពិក​នៅ​ប្រទេស​ហ្ស៊​ក​ដង់​។

​លោក​បាន​បន្តថា កម្ពុជា​យើង​បាន​បញ្ជូន​គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី ចំនួន​៤​នាក់​រួមមាន​លោក ឆ​យ យ៉ុង​សុក ជា​គ្រូបង្វឹក លោកគ្រូ Tubbs Gregory Allan ជា​គ្រូ​ជំនួយ ចំណែក​កីឡាការិនី ថិ​ប កា​សាន់​ទ្រី​នី​កូ​ល កូន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​ ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​៥៧​គីឡូក្រាម និង​កីឡាករ វ៉ា មិថុនា ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​៨០​គីឡូក្រាម​។ ចំណែក​ពួកគាត់​នឹង​ទៅដល់​ប្រទេស​ហ្ស៊​ក​ដង់​យប់​នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១ ដោយសារតែ​កីឡាករ វ៉ា មិថុនា ប្រកួត​នៅ​ថ្ងៃទី​២១ រីឯ​ថិ​ប កា​សាន់​ទ្រី​នី​កូ​ល ប្រកួត​នៅ​ថ្ងៃទី​២២ ខែ​ឧសភា​។

​សម្រាប់​ទ្វីបអាស៊ី​យើង គណៈកម្មការ​តេ​ក្វាន់​ដូ WT​ជ្រើសរើស​យកតែ​២​នាក់ គឺ​កីឡាករ​២​នាក់ និង​កីឡាការិនី​២​នាក់ ដោយ​មួយ​ប្រភេទ​ទម្ងន់​មាន​កីឡាករ​១៦​នាក់ និង​កីឡាការិនី​១៦​នាក់​មាន​សិទ្ធិ​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​អូឡាំពិក​តូ​ក្យូ​នៅ​ប្រទេស​ជប៉ុន​៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​កីឡាករ​ប្រដាល់​សាកល​២​រូប នឹងត្រូវ​បញ្ជូនទៅ​ហាត់​ នៅ​ប្រទេស​បារាំង​ត្រៀម​ចូលរួម​ស៊ី​ហ្គេម​នៅ​វៀតណាម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម