កីឡា
កីឡាករប្រដាល់សាកល២រូប នឹងត្រូវបញ្ជូនទៅហាត់ នៅប្រទេសបារាំងត្រៀមចូលរួមស៊ីហ្គេមនៅវៀតណាម
សហព័ន្ធកីឡាប្រដាល់សាកលកម្ពុជាប្រកាសថា នឹងបញ្ជូនកីឡាកររបស់ខ្លួនចំនួន២រូប ដែលមានគុណផលល្អជាងគេទៅហ្វឹកហាត់ នៅប្រទេសបារាំងដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១នៅទីក្រុងហាណូយប្រទេសវៀតណាមនាចុង ឆ្នាំនេះ ។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សាកលកម្ពុជាបានប្រាប់តាមបណ្ដាញសង្គម(Telegram) ថា អត្តពលិក២រូបដែលសហព័ន្ធគ្រោងនឹងបញ្ចូនទៅហ្វឹកហាត់នោះ គឺសហព័ន្ធនឹងធ្វើការសម្រិតសម្រាំងយកតែកីឡាករនៅ ក្នុងស្រុកតែប៉ុណ្ណោះ។
លោកអគ្គលេខាបញ្ជាក់ថា “ការបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅប្រទេសបារាំងនេះ គឺសហព័ន្ធរង់ចាំព័ត៌មានលម្អិតពីគណៈកម្មាធិការរៀបចំស៊ីហ្គេម (CAM SOC)ព្រោះអ្វីៗវាពាក់ព័ន្ធនឹងការជួយ ឧបត្ថម្ភក្នុងការបញ្ជូនអត្តពលិកទៅហ្វឹក ហាត់នៅក្រៅប្រទេសក៏ដូចជាការរង់ចាំព័ត៌មានស្ដីពីការចំណាយលម្អិតពីមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡានៅប្រទេសបារាំងសិន នោះទើបយើងធ្វើគម្រោងចំណាយច្បាស់លាស់រួចផ្ញើទៅឲ្យគណៈកម្មាធិការ CAMSOC ដើម្បីសុំឲ្យពួកគាត់ធ្វើការពិចារណាថា គាត់នឹងអាចជួយអ្វីបានខ្លះហើយសហព័ន្ធនឹងស្វែងរកថវិកាបន្ថែម ដើម្បីបង្គ្រប់ ក្នុងការបញ្ជូនអត្តពលិកទៅហ្វឹកហាត់រយៈពេល ៣ខែ នៅប្រទេសបារាំងបាន។”


លោកប្រាប់ឲ្យដឹងទៀតថា ចំណែកឯកីឡាករខ្មែរ-អាមេរិក ដែលជាម្ចាស់ខ្សែ ក្រវាត់ពិភពលោកទម្ងន់ធ្ងន់អេរិក ភារ៉ុនប៉ែនវិញ សហព័ន្ធមានគម្រោងសុំគោលការណ៍ទៅក្រសួងអប់រំ យុវជន និងកីឡា និង CAMSOC ដើម្បីអាចបញ្ជូនទៅហ្វឹកហាត់នៅប៉ែកអឺរ៉ុបផងដែរ ដើម្បីធ្វើឲ្យមានភាពប្រាកដថា កីឡាករទម្ងន់ធ្ងន់ម្នាក់នេះ អាចនឹងឈានទៅដល់ការបង្កើតប្រវត្តិសាស្ត្រឈ្នះមេដាយមាសស៊ីហ្គេម ព្រោះរយៈពេលជាច្រើនឆ្នាំមកនេះក្រុមប្រដាល់សកលកម្ពុជាធ្លាប់បានឈ្នះមេដាយខ្ពស់បំផុតត្រឹមមេដាយប្រាក់ ដែលរកបានដោយកីឡាករ ផល សុផាត កាលពីឆ្នាំ២០០៩ និងកីឡាករ វ៉ែន រដ្ឋា នាស៊ីហ្គេម ឆ្នាំ២០១៥។

លោក ប៊ុយ សុភ័ណ្ឌ បញ្ជាក់ថា សម្រាប់អ្នកប្រដាល់អេរិក ភារ៉ុនប៉ែនសហព័ន្ធសង្ឃឹមថា គេនឹងដណ្ដើមបានលទ្ធផលល្អព្រោះកន្លងមកប្រដាល់សាកលកម្ពុជាដណ្ដើមបានតែត្រឹមមេដាយប្រាក់ប៉ុណ្ណោះតែសម្រាប់កីឡាកររូបនេះ អាចនឹងបង្កើតនូវប្រវត្តិសាស្ត្រថ្មីដល់កម្ពុជានោះ គឺការប្រជែងយកមេដាយមាសជាលើកដំបូងនាស៊ីហ្កេមលើកទី៣១នៅទីក្រុងហាណូយប្រទេសវៀតណាមនាចុងឆ្នាំ២០២១នេះ៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន



