កីឡា
ក្រុមកីឡាទាញព្រ័ត្រ២១ក្រុម ចូលរួមប្រកួតប្រជែងយកជើងឯកថ្នាក់ជាតិឆ្នាំ២០២០
ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីកីឡាទាញព្រ័ត្រចំនួន១២ក្លិបក្នុងនោះ មានក្រុមអត្តពលិកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិចូលរួមការប្រកួតកីឡាទាញព្រ័ត្រជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ នៅវិមាននៃពហុកីឡាដ្ឋានជាតិអូឡាំពិក នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ការប្រកួតជើងឯកទាញព្រ័ត្រនេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ លើវិញ្ញាសាចំនួន២ គឺវិញ្ញាសាក្រុមបុរស៤ នាក់ទល់៤នាក់ និងវិញ្ញាសាក្រុមនារី ៤ នាក់ទល់៤នាក់។

ការប្រកួតនេះ មាន២១ក្រុមរួមមានក្រុមកីឡាករទាញព្រ័ត្រមានចំនួន ១១ ក្រុម និង ក្រុមកីឡាការិនីទាញព្រ័ត្រមានចំនួន១០ ក្រុមមកពីសមាគមកីឡាទាញ ព្រ័ត្រមានចំនួន១១ខេត្ត ក្រុង។សមាគមកីឡាទាញព្រ័ត្រទាំង១១នោះរួមមាន សមាគមកីឡាទាញព្រ័ត្រក្រសួងមហា ផ្ទៃ សមាគមកីឡាទាញព្រ័ត្រក្រសួងការពារជាតិ សមាគមកីឡាទាញព្រ័ត្របញ្ជា ការដ្ឋានកងទ័ពជើងទឹក សមាគមកីឡាទាញព្រ័ត្រអង្គការមិត្តសំឡាញ់ សមាគមកីឡាទាញព្រ័ត្រភ្នំពេញ និងសមាគមកី ឡាទាញព្រ័ត្រខេត្តបាត់ដំបង ខេត្តព្រះវិហារ ខេត្តកំពត ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង និង ខេត្តត្បូងឃ្មុំ ៕
ដោយ ៖ វិសិទ្ធ






-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ