កីឡា
កីឡាករ ប៉ែន សុគង់ ត្រូវបានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ទទួលស្គាល់ជាផ្លូវការ ជាអត្តពលិកកីឡាអូឡាំពិក
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ(IOC) បានទទួលស្គាល់កីឡាករអត្តពលកម្ម ប៉ែន សុគង់ ដែលជាកីឡាករឆ្នើមរបស់កម្ពុជា និងសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ជាអត្តពលិកកីឡាអូឡាំពិកជាផ្លូវការ បន្ទាប់ពីកីឡាកររូបនេះ ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ នៅប្រទេសជប៉ុនកាលពីថ្មីៗនេះ លើវិញ្ញាសារត់ល្បឿន ១០០ ម៉ែត្រ។
កីឡាករអត្តពលកម្មកម្ពុជា ប៉ែន សុគង់ បានប្រាប់ឲ្យដឹងតាមសារអនឡាញពីប្រទេសជប៉ុនមកថា ក្រោយពេលទទួលបានវិញ្ញាបនប័ត្រ ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ខ្ញុំមានអារម្មណ៍ត្រេកអររំភើបរីករាយយ៉ាងខ្លាំង ខ្ញុំបាទមិននឹកស្មានដល់ថា ខ្លួនខ្ញុំផ្ទាល់អាចមានថ្ងៃនេះ បន្ទាប់ពីរូបខ្ញុំចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ។
សុគង់ បានគោរពថ្លែងអំណរគុណលោកគ្រូបង្វឹក មិត្តរួមក្រុម និងលោក អ៊ុក សិទ្ធិជាតិ អតីតប្រធានសហព័ន្ធ លោក សំហេង បុរស ប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តថ្មី គណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រសួងអប់រំយុវជន និងកីឡា និងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដែលបានជ្រើសរើសនិងផ្ដល់នូវឱកាសមួយនេះ ។
កីឡាកររូបនេះបន្តថា សម្រាប់ការហ្វឹកហាត់នៅប្រទេសជប៉ុននាពេលនេះ ខ្ញុំមិនអាចកំណត់កម្រិតបានឡើយ ដោយសារខ្ញុំទើបធ្វើការហ្វឹកហាត់បានរយៈពេល៤៥ថ្ងៃតែប៉ុណ្ណោះ ហើយយើងកំពុងស្ថិតនៅដំណាក់កាលដំបូងបន្សាំខ្លួនជាមួយក្រុមហ្វឹកហាត់ អាកាសធាតុ និងម្ហូបអាហារ៕
អត្ថបទ៖ វិសិទ្ធ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ