ព័ត៌មានជាតិ
អត្តពលករអត្តពលកម្ម ប៉ែន សុគង់ ប្តេជ្ញាបំបែកកំណត់ត្រាខ្លួនឯង ក្នុងអូឡាំពិកហ្គេមនៅជប៉ុន
កីឡាករ ប៉ែន សុគង់ ជាអត្តពលិកជម្រើសជាតិកីឡាអត្តពលកម្ម ដែលបច្ចុប្បន្នមានវ័យ២៨ឆ្នាំ បានប្តេជ្ញាចិត្តខ្ពស់ថា នឹងប្រឹងប្រែងឲ្យកម្លាំងកាយចិត្តដែលខ្លួនមាន ដើម្បីបំបែកកំណត់ត្រាថ្មីមួយសម្រាប់ខ្លួនឯង នៅក្នុងការប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០ (Tokyo Olym pic Games 2020) ដែលគ្រោងដំណើរ ការជាផ្លូវការពីថ្ងៃទី២៣ ខែកក្កដា រហូត ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១។
កីឡាករ ប៉ែន សុគង់ លើកឡើងថា «នេះជាលើកដំបូងរបស់ខ្ញុំ ដែលនឹងត្រូវចូលរួមប្រកួត នៅក្នុងព្រឹត្តិការណ៍កីឡាអូ ឡាំពិក ដែលមានរៀងរាល់៤ឆ្នាំម្តងនេះ ហើយក៏ជាការប្រកួតកម្រិតបច្ចេកទេសខ្ពស់បំផុតក្នុងពិភពលោក ប៉ុន្តែអ្វីដែលសំខាន់ គឺខ្ញុំមានការតាំងចិត្តប្រឹងប្រែងឲ្យអស់ពីសមត្ថភាព បច្ចេកទេសទាំងអស់ ដែលធ្លាប់ហ្វឹកហាត់ ដើម្បីឲ្យស័ក្តិសមនឹងការផ្តល់ឱកាស ការលើកទឹកចិត្ត ការជួយជ្រោមជ្រែងគ្រប់បែបយ៉ាងពីថ្នាក់ដឹកនាំសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត គណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា»។
កីឡាករដែលមានស្រុកកំណើតនៅខេត្ត ពោធិ៍សាត់រូបនេះ កំពុងបង្កើនការហ្វឹកហា ត់យ៉ាងយកចិត្តទុកដាក់ ដោយហ្វឹកហាត់ក្នុង១ថ្ងៃរយៈពេលពី៤ ទៅ៥ម៉ោង និងហាត់៥ថ្ងៃកន្លះ ក្នុង១សប្តាហ៍ ដោយផ្តោតលើការហ្វឹកហាត់មូលដ្ឋានបច្ចេកទេសកម្លាំងកាយសម្បទា រត់ល្បឿនជាដើម។ ប៉ែន សុគង់ បន្ថែមទៀតថា «បើទោះបីជាលទ្ធផលនៅក្នុងការប្រកួតកម្រិតពិភព លោកនេះ ទទួលបានក្នុងកម្រិតណាក៏ ដោយ ក៏ខ្ញុំនៅតែសម្រួចគោលដៅដោយខិតខំបំបែកកំណត់ត្រាសិទ្ធផលខ្លួនឯងដែរ ហើយការខិតខំនេះ ក៏ដូចជាការត្រៀម លក្ខណៈត្រៀមឆ្ពោះទៅចូលរួមប្រកួតប្រ ជែងស៊ីហ្គេម នៅប្រទេសវៀណាម នាចុងឆ្នាំ២០២១ ជាពិសេសគឺគោលដៅត្រៀមឆ្ពោះទៅប្រកួតប្រជែងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងពេលដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះផងដែរ»។
កីឡាករអត្តពលកម្ម ប៉ែន សុគង់ ដែលត្រៀមប្រកួតលើវិញ្ញាសារត់ល្បឿន ១០០ ម៉ែត្រ មានសិទ្ធផលក្នុងពេលហ្វឹកហាត់សម្រេចបានក្នុងថិរវេលា ១០.៨៧វិនាទី។ កីឡាករអត្តពលកម្មរបស់កម្ពុជារូបនេះ ក៏ធ្វើសម្រេចក្នុងថិរវេលា ១០.៨៧វិនាទី ដែរ កាលពីស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ដែលលើកនេះលោកធ្វើបានល្អជាងស៊ីហ្គេម ឆ្នាំ២០១៧ ដែលខ្លួនបានចូលរួមជាលើកដំបូង។
កីឡាករប៉ែន សុគង់ បានចូលរួមហ្វឹក ហាត់កីឡាអត្តពលកម្មដំបូងកាលពីឆ្នាំ ២០១៤ ហើយបានជាប់ជាកីឡាករជម្រើសជាតិអត្តពលកម្មរបស់កម្ពុជា កាលពីឆ្នាំ២០១៥ រហូតដល់ពេលបច្ចុប្បន្ន៕
ដោយ ៖ វិសិទ្ធ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង



