Connect with us

កីឡា

ខ្វះលុយហាត់ជាបញ្ហាធំសម្រាប់ម្ចាស់មេដាយមាស ឈុន ប៊ុនថន ទៅអូឡាំពិក

បានផុស

នៅ

ក្តី​ស្រមៃ​ធំ​បំផុត​របស់​អត្តពលកម្ម​កម្ពុជា ឈុន ប៊ុនថន ​ម្ចាស់​មេដាយ​មាស​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣​ គឺ​ការ​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក​ ប៉ុន្តែ​​កង្វះ​ថវិកា​សម្រាប់​ការ​ហ្វឹក​ហាត់​ជា​ឧបសគ្គ​ធំ​រារាំង​ដល់​​ដំណើរ​ឆ្ពោះ​ទៅ​ក្តីស្រមៃ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្តីស្រមៃ​របស់​អត្តពលកម្ម​កម្ពុជា​រូប​នេះ​ក្នុង​កីឡា​ស៊ីហ្គេម​បាន​សម្រេច​ហើយ ប៉ុន្តែ​នៅ​ក្តី​ស្រមៃ​ធំ​ពីរ​ទៀត​ដែល​រូប​គេ​ដាក់​គោល​ដៅ​គឺ​កីឡា​ទ្វីប​អាស៊ី (Asian Games) និង​កីឡា​អូឡាំពិក។ ការ​ចូល​រួម​របស់ ឈុន ប៊ុនថន ក្នុង​កីឡា​ទ្វីប​អាស៊ី​​កាល​ពី​ឆ្នាំ២០២៣ នៅ​ប្រទេស​ចិន​មិន​ទទួល​បាន​លទ្ធផល​ប្រសើរ​​ឡើយ​ដោយ​ប្រើ​ថិរវេលា​១.៥០.៩៧​វិនាទី​ដែល​បាន​បំបែក​កំណត់​ត្រា​របស់​ខ្លួន​នៅ​ស៊ីហ្គេម ប៉ុន្តែ​មិន​គ្រប់​គ្រាន់ប្រជែង​ជា​មួយ​ប្រទេស​ផ្សេង​ទូទាំង​អាស៊ី។

លទ្ធផល​មិន​ល្អ​នៅ​កីឡា​ទ្វីប​អាស៊ី ឈុន ប៊ុនថន ត្រូវ​​ប្រកួត​ជម្រុះ​​ក្នុង​តំបន់​អាស៊ី​​ទើប​​​អាច​ឆ្ពោះ​ទៅ​កីឡា​អូឡាំពិក​បាន។ កីឡាករ​រត់​ប្រណាំង​កម្ពុជា​រូប​នេះ​បាន​ប្រាប់​ថា ៖«សម្រាប់​កីឡា​អូឡាំពិក​ជា​ក្តីស្រមៃ​មួយរបស់​ខ្ញុំ​ចាប់តាំង​ពី​ឆ្នាំ​លេង​កីឡា​ឆ្នាំ​២០១២។ លើក​នេះ (ឆ្នាំ២០២៤) ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​អាច​ទទួល​បាន​ឱកាស​ចូល​​រួម​ប្រកួត​កីឡា​អូឡាំពិក។ ​ការ​ចូល​រួម​កីឡា​អូឡាំពិក គេ​ត្រូវ​ការ​ជាប់​ជម្រុះ យើង​អ្នក​លេង​ចម្ងាយ​៨០០​ម៉ែត្រ ត្រូវ​មាន​ថិរវេលា​ចាប់​ពី​១.៤៧នាទីចុះ​ក្រោម ហើយ​សម្រាប់​ខ្ញុំ​មាន​តែ​១.៥០​នាទី​។ ទី២ ខ្ញុំ​មាន​មេដាយ​មាស​ស៊ីហ្គេម​ដែល​ខ្ញុំ​បាន​ឈ្នះ​កាល​ពី​ឆ្នាំ​២០២៣ជា​កម្រិត​មួយ​ដែល​ចូល​ដែរ តែ​ត្រូវ​​ការ​ប្រកួត​​ជម្រុះ​ទៀត។ មួយ​ទៀត ខ្ញុំ​​ត្រូវ​​ឆ្លង​កាត់​ការ​ប្រកួត Asian Games នៅ​ចិន ហើយ​បន្ទាប់​មក​បាន​យើង​អាច​ឈាន​ដល់​កម្រិត​អូឡាំពិក»។

ម្ចាស់​មេដាយ​មាស​ស៊ីហ្គេមរូប​នេះបាន​តាំង​ចិត្ត​ថា ​ការដាក់​គោល​ដៅ​ទៅ​អូឡាំពិក រូប​គេ​​ខិត​ខំ​ខ្លាំង​មែន​ទែន។ ការ​កំណត់​គោល​ដៅ​នេះ​​ត្រូវ​ការ​ជំនួយ​ច្រើន​សម្រាប់​ការ​ហ្វឹក​ហាត់។ ការ​ហ្វឹក​ហាត់​លំដាប់​អូឡាំពិក​គឺ​​ត្រូវ​ការ​ចំណាយ​ច្រើន​។

កីឡាករ​វ័យ​៣០​ឆ្នាំបាន​ប្រាប់ថា ៖«សម្រាប់​ទី​តាំង​ហ្វឹក​ហាត់គឺ​មាន​ល្អ​នៅ​ទី​លាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ប៉ុន្តែ​អ្វី​ដែល​យើង​ខ្វះ​ខាត​គឺម្ហូប​អាហារ ត្រូវ​ការ​ចំណាយ​ច្រើន​មែន​ទែន។ ម្ហូប​អាហារ​ឡើង​ថ្លៃ យើង​ពិបាក​ផ្គត់​ផ្គង់​​ណាស់​។ ការ​ហ្វឹក​ហាត់​សម្រាប់​ការ​ប្រកួត​លំដាប់​ពិភព​លោក យើង​ត្រូវ​ការអាហារូបត្ថម្ភ​ខ្លាំង​មែន​ទែនដូច​ជា​ប្រូតេអ៊ីន Electrolytes សម្រាប់ដាក់​ទឹក​ញាំ ពី​ព្រោះអាហារ​ទាំង​នេះ​គឺ​ជា​អាហារ​វិទ្យាសាស្ត្រ Power Gel, Power Bar ជា​ដើម​​គឺ​សម្រាប់​ការ​ហ្វឹក​ហាត់​រយៈ​ពេល​យូរ»។

«ការ​ហ្វឹក​ហាត់​អាជីព​មិន​​មែន​ធ្វើ​ត្រឹម​តែ​៤០​នាទី ឬ​១​ម៉ោង​ទេ។ យើង​ត្រូវ​ការ​ហាត់​២​ទៅ៣​ម៉ោង​ក្នុង​១​ថ្ងៃ។ អីចឹង​ការ​ហ្វឹក​ហាត់​មួយ​ៗ​ថ្ងៃ​​​​ច្រើន​ម៉ោង។ ដូច​ខ្ញុំ​​ហាត់​នៅ​ប្រទេស​ចិនគឺ​ហាត់​ខ្លាំង ហូប​ខ្លាំង ដេក​ខ្លាំង។ ៣​មុខ​នេះ​គឺ​ត្រូវ​ដើរ​ទន្ទឹម​គ្នាទើប​ឈាន​ដល់​កម្រិត​កំពូល»។ ឈុន ប៊ុនថន បញ្ជាក់។

ទោះបី​ជា​យ៉ាង​ណា ឈុន ប៊ុនថន បាន​ដាក់​ចិត្ត​​ព្យាយាម​ហ្វឹក​ហាត់​តាម​លទ្ធភាព​ដែល​​មាន។ សព្វ​ថ្ងៃ​នេះ រូប​គេ​ហ្វឹក​ហាត់​តាម​លទ្ធភាព​ដែល​​ទទួល​បាន​ប្រាក់​រង្វាន់​​លើក​ទឹក​ចិត្ត​ពីរាជ​​រដ្ឋាភិបាល ​ក្រសួង​អប់រំ យុវជន និង​កីឡា។ ទោះ​បី​ជា​មិន​គ្រប់​គ្រាន់ ប៉ុន្តែ​​រូប​គេ​​នឹង​ប្រើ​អស់លទ្ធភាព​។

ប្រសិន​បើ​រូប​គេ​មិន​ទទួល​បាន​ជោគជ័យ​សម្រាប់​ការ​ប្រកួត​ជម្រុះ​នៅ​តំបន់​អាស៊ាន​ដើម្បី​ឆ្ពោះ​ទៅ​កីឡា​អូឡាំពិក រូប​គេ​មានឱកាស​មួយ​ទៀត​គឺ​​ការ​ចូល​រួម​ក្នុង​នាម​ជា​សមាជិក​បំពេញ​កាតព្វកិច្ច។ ជា​ទូទៅ​កីឡា​អូឡាំពិក​​អនុគ្រោះ​ឲ្យ​កីឡា​២​ប្រភេទ​ចូល​រួម​ក្នុង​នាម​ជា​សមាជិក​គឺ អត្តពលកម្ម និង ហែល​ទឹក។ កីឡា​២​ប្រភេទ​នេះ​ហៅ​ថា Compulsory Sports ដែល​គ្រប់​សមាជិក​ត្រូវ​តែ​បញ្ជូន​អត្តពលិក​ចូល​រួម​ប្រកួត បើ​ទោះ​បី​ជាមិន​ជាប់​ជម្រុះ​ក៏​ដោយ។ ជាក់​ស្តែង​អតីត​កីឡាការិនី​ហែល​ទឹក ហែមថុន វិទិនី មិន​ដែល​បាន​ជាប់​វគ្គ​ជម្រុះ​ទេ ប៉ុន្តែ​​នាង​​បាន​ចូល​រួម​ប្រកួតកីឡា​ហែល​ទឹក​ក្នុង​កីឡា​អូឡាំពិក​កាល​ពី​ឆ្នាំ​២០១២​នៅ​ប្រទេស​អង់គ្លេស និង​កីឡា​អូឡាំពិក ឆ្នាំ​២០១៦ នៅ​ប្រទេស​ប្រេស៊ីល។

ឈុន ប៊ុនថន ជា​កីឡាករ​រត់​ប្រណាំង​​កម្ពុជា​ដំបូង​គេ​បង្អស់​ដែល​បាន​ឈ្នះ​មេដាយ​មាស​លើ​ប្រភេទ​កីឡា​រត់​ប្រណាំង​ក្នុង​​កីឡា​ស៊ីហ្គេម។ រូប​គេ​បាន​ប្រើ​ថិរវេលា ១.៥២.៩១​វិនាទី​ដើម្បី​ឈ្នះ​មេដាយ​មាសចម្ងាយ​៨០០​ម៉ែត្រ​ដោយ​នាំ​មុខ​ម្ចាស់​មេដាយ​ប្រាក់​វៀតណាម Duong Duc Phuoc និង​ម្ចាស់​មេដាយ​សំរិទ្ធ​របស់​ម៉ាឡេស៊ី Frederick Ramirez៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​ភាគី​ហត្ថលេខី​នៃ​អនុស្សរណៈ​លើ​ការយោគយល់​គ្នា ស្តីពី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៣-២០២៧

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៧ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១៤ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម