កីឡា
Capitan ប្រាប់ថាវ៉ៃមិនទាន់ល្អទេទោះការពារខ្សែក្រវាត់បានសម្រេចក្ដី
«ខ្ញុំអាចការពារខ្សែក្រវាត់បាន… ខ្ញុំសប្បាយចិត្ត ប៉ុន្តែ ខ្ញុំធ្វើមិនទាន់ល្អខ្លាំងទេ។ ខ្ញុំសូមអភ័យទោសចំពោះអ្នកគាំទ្ររបស់ខ្ញុំ។ ខ្ញុំសន្យាថានឹងធ្វើឲ្យបានល្អជាងនៅប្រកួតបន្តបន្ទាប់។ យ៉ាងណាក្ដី ខ្ញុំសូមអរគុណដល់ក្រុមការងារគ្រូបង្វឹក, ក្រុមគ្រួសាររបស់ខ្ញុំ, និងមិត្តរួមក្រុមដែលបានជួយជ្រោមជ្រែងរូបខ្ញុំ»។ ម្ចាស់ខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Bantamweight កីឡាករ “One Punch Man” Capitan Petchyindee Academy បានថ្លែងបែបនេះ បន្ទាប់ពីចប់ការប្រកួត៥ទឹកក្នុងជ័យជម្នះដោយពិន្ទុជាឯកច្ឆន្ទកាលថ្ងៃសុក្រសប្ដាហ៍មុន។

Capitan បានបញ្ជាក់ថា ៖«Mehdi “Diamond Heart” Zatout គឺជាកីឡាករដែលពិបាកបំផុតមួយ។ គេជាកីឡាករកំពូលម្នាក់។ ដូច្នេះការផ្ដួលងាយៗ គឺ មានការលំបាក»។
បុរសភ្នែកលិបបានប្រើពេល ៥ ទឹកយ៉ាងតានតឹង និងសមដូចបំណងដែលប៉ងចង់ផ្ដួល Zatout ក្នុងទឹកណាមួយនោះឡើយ ជាពិសេសទឹកចុងក្រោយ គូប្រជែងខ្សែក្រវាត់បានម៉ាត់ធ្វើឲ្យរូបគេផ្ងាកផងដែរ។ Zatout មានបច្ចេកទេសដកថយវាយបកបានល្អ ទាំងការទាត់ជើង និង ការឆ្មក់កណ្ដាប់ដៃ។

ជាមួយគ្នាពេលគេត្រូវបានពិធីករសួរថា តើថ្ងៃអនាគតអាចត្រលប់មកប្រកួតមួយថៃដើម្បីដណ្ដើមខ្សែក្រវាត់ ONE Bantamweight Muay Thai World Champion ពី Nong-O ឬទេ?
Capitan បានឆ្លើយយ៉ាងខ្លីថា «បច្ចុប្បន្ននេះខ្ញុំផ្ដោតតែលើការត្រៀមខ្លួនឡើងការពារខ្សែក្រវាត់ឃីកបុកសីង Bantamweight តែប៉ុណ្ណោះ។ ខ្ញុំមិនទាន់មានពេលវេលាក្នុងការហ្វឹកហាត់ត្រៀមទៅដណ្ដើមមួយថៃទេ។ ខ្ញុំមិនទាន់បានគិតអំពីរឿងនេះឡើយ»។
គួរដឹងថា បន្ទាប់ពីទទួលជ័យជម្នះក្នុងការការពារខ្សែក្រវាត់ឃីកបុកសីង ONE Bantamweight កីឡាករជំនាញកណ្ដាប់ដៃ Capitan បានកើនកំណត់ត្រាទាំងឃីកបុកសីងរហូតដល់ឈ្នះ ១៤៥ លើក , ចាញ់ ៤០ លើក និងស្មើ ១លើក៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


