Connect with us

កីឡា

សម្តេច​តេជោ​ ហ៊ុន​ សែន​ ឧបត្ថម្ភ​១០​ម៉ឺន​ដុល្លារ​​​ដល់​ក្រុម​បាល់ទាត់​កម្ពុជា​សម្រាប់​​ជ័យជម្នះ​​លើ​កោះហ្គាំ

បានផុស

នៅ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានឡើងទៅជុំទី៣ដែលជាវគ្គជម្រុះចុងក្រោយ បន្ទាប់ពីបានយកឈ្នះកោះហ្គាំ ដោយលទ្ធផល ២-១ ក្នុងជើងទី២ (សរុបទាំងពីរជើងឈ្នះ ៣-១) ក្នុង វគ្គជម្រុះពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup Qualification Play-off Round នៅប្រទេសបារ៉ែន។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យប់មិញ​នេះ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរថា ៖«ខ្ញុំសូមអបអរសាទរចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជ័យជំនះលើក្រុមកីឡាករក្រុមកោះហ្គាំរបស់អាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន និងសូមឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ដែលឈ្នះលើការប្រកួតនេះចំនួន១០០,០០០$ (ដប់ម៉ឺនដុល្លារអាមេរិក) ដើម្បីជាការលើកទឹកចិត្ត ហើយថវិកានេះសូមទទួលពី ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ខ្ញុំសូមកោតសរសើរចំពោះលោក Honda ដែលបានដឹកនាំក្រុមកីឡាករជម្រើសជាតិកម្ពុជាទទួលបានជោគជ័យនេះ»។


ជាមួយ​គ្នា​នេះ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ទទួល​បាន​ប្រាក់​លើក​ទឹក​ចំនួន ២​៥០០០​ដុល្លារពីលោក​ស្រី ទ្រី ដាណា ដែល​បាន​សន្យា​ជួយ​ឧបត្ថម្ភ​លើក​ទឹក​ចិត្ត ចំនួន ១០០០០​ដុល្លារ និង​រាល់​១​គ្រាប់​ចំនួន ៥០០០​ដុល្លារទៀរ​ ដូច្នេះ​កម្ពុជា​ប្រកួត​ទាំង​ពីរ​ជើង​ស៊ុត​ចូល​​បាន​៣​គ្រាប់ ស្មើ​នឹង ១៥០០០​ដុល្លារ។

សូមបញ្ជាក់ថា ការ ប្រកួតជើងទី២យប់មិញនេះ កម្ពុជាធ្វើមិនបានល្អទេនៅក្នុង៤៥នាទីដំបូង ដែលបណ្តាលឲ្យកោះហ្គាំស៊ុតចូលនាំមុខ១-០។ យ៉ាងណានៅវគ្គទី២ បន្ទាប់ពីដាក់ចូល កែវ សុខផេង ជំនួស ណារ៉ុង កក្កដា បានផ្តល់ឲ្យកម្ពុជាមានទម្រង់ប្រែប្រួលល្អវិញ។ គ្រាន់តែដើមវគ្គទី២ កម្ពុជារកបាន២គ្រាប់ ក្នុងនោះ សុះ សូហាណា ស៊ុតគ្រាប់បាល់តាមស្មើ ១-១ និងកែវ សុខផេង ស៊ុតគ្រាប់បាល់ជ័យជម្នះ ២-១៕

អាន​អត្ថបទ​ពាក់​ព័ន្ធ​បន្ថែមអបអរសាទរ កម្ពុជា​​ ឡើង​វគ្គ​ជម្រុះជុំ​​ចុងក្រោយ​ AFC​ Asian​ Cup​ 2023

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ពាណិជ្ជកម្ម និងវិនិយោគ ជាតម្រូវការក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាស៊ែបៃហ្សង់

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

អស្ចារ្យ! អ្នកជំងឺប្តូរក្រលៀនជ្រូក ពេលនេះជាសះស្បើយហើយ

ព័ត៌មានជាតិ១៤ នាទី មុន

លោក ទេព អស្នារិទ្ធ៖ តួអង្គទាំងអស់ក្នុងវិស័យព័ត៌មាន សុទ្ធតែមានតួនាទីសំខាន់សម្រាប់រួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យនេះ

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

បុគ្គលិក តៃវ៉ាន់ មួយរូប ទម្លាប់ផឹកកាហ្វេខ្មៅមួយថ្ងៃមួយលីត្រ ទីបំផុតចូលសម្រាកពេទ្យ

សន្តិសុខសង្គម២៣ នាទី មុន

អាជីវករផ្សារស្ទឹង សាទរចំពោះអាជ្ញាធរដែលបានរៀបចំសណ្តាប់ធ្នាប់បានល្អ

Sokha Hotels

ព័ត៌មានពេញនិយម