Connect with us

កីឡា

មន្រ្តី​ចុះ​ទៅ​ពិនិត្យ​មណ្ឌលហែលទឹក​ខេត្ត​បាត់ដំបង​ ត្រៀម​បើក​សម្ពោធ​ជាផ្លូវការ

បានផុស

នៅ

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡា ហែលទឹកកាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១នេះបាន​​ប្រាប់ពីខេត្តបាត់ដំបងតាមអនឡាញឲ្យដឹងថា លោក បុង ប៊ុនហួន រដ្ឋលេខាធិការនៃក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអនុប្រធាន​សហព័ន្ធខ្មែរហែលទឹក បានដឹកនាំមន្រ្តីជំនាញហែលទឹកចុះពិនិត្យ និងទទួលមណ្ឌលហែលទឹកបាត់ដំបងពីក្រុមហ៊ុនសាងសង់ជាផ្លូវការហើយ រង់ចាំថ្ងៃសម្ពោធបើកដំណើរការតែប៉ុណ្ណោះ។

ការចុះពិនិត្យនេះលើកចុងក្រោយ រួមមានមន្រ្តីជំនាញផ្នែកសំណង់របស់ក្រសួងសាធារណការនិងដឹកជញ្ជូន មន្រ្តីជំនាញរបស់សហព័ន្ធខ្មែរហែលទឹក និងមន្រ្តីក្រុមហ៊ុនពិនិត្យ ដើម្បីចុះហត្ថលេខាប្រគល់និងទទួលជាផ្លូវការជូនសហព័ន្ធខ្មែរ​ហែល​ទឹកចំពោះមណ្ឌលហែលទឹកខេត្តបាត់ដំបងនៅខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះពិនិត្យលើកនេះ គ្មានបញ្ហាធំដុំឡើយនៅសល់តែការសម្អាត និងកែសម្រួលចំណុចតិចតូចបន្ថែមទៀត ហើយក្រុមហ៊ុននៅតែបន្តជួយថែទំាង និង​កែសម្រួល​អ្វីដែលប្រឈមមុខរយៈពេល១ឆ្នាំទៀត ព្រមទាំងបង្រៀនដល់មន្រ្តីរបស់សហព័ន្ធខ្មែរហែលទឹករយៈពេល៣ខែទើបក្រុមហ៊ុនដកមន្ត្រីរបស់ខ្លួនវិញ។

លោកគីរីបន្ថែមទៀតថា រយៈពេល៣ខែដែលបង្រៀនដល់មន្រ្តីរបស់សហព័ន្ធដូចជាផ្នែកថែទាំ សម្អាតអាងហែលទឹក និងការងារផ្សេងៗទៀត។ ចំពោះការងារទាំងអស់នៅមណ្ឌលហែលទឹកខេត្ត បាត់ដំបងយើងបានប្រគល់ និងទទួលជាស្ថាពរហើយ លោកបានរៀបចំមន្រ្តីរបស់សហព័ន្ធចុះមកធ្វើការគ្រប់គ្រង និងថែទាំបណ្តោះអាសន្នរហូតដល់ថ្ងៃសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការដោយរង់ការសម្រេចរបស់លោកទេសរដ្ឋមន្រី្ត ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែល ទឹក ហើយយើងក៏មិនទាន់បើកដំណើរការមណ្ឌលហែលទឹកនេះដែរ៕

អត្ថបទ៖ វិសិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម