កីឡា
ប្រកួតខ្សែក្រវាត់ Fernandes អត់ញញើតជំនាញល្បីផ្តួលដៃគូរបស់ Lineker ទេ
ខ្លាកំណាចប្រេស៊ីល Bibiano Fernandes កាន់ខ្សែក្រវាត់ពិភពលោក ONE Bantamweight របស់ខ្លួនឡើងសង្វៀនផ្សាយផ្ទាល់ ONE: BAD BLOOD ទល់នឹងជើងខ្លាំង John Lineker នាថ្ងៃទី១១ ខែកុម្ភៈខាងមុខនេះនៅប្រទេសសិង្ហបុរី។
សម្រាប់ការឡើងការពារខ្សែក្រវាត់លើកទី១២នេះ Fernandes ជួបនឹងដៃគូដែលល្បីខ្លាំងខាងផ្តួលដៃគូឲ្យសន្លប់ ប៉ុន្តែកីឡាករប្រេស៊ីលអាយុ៤១ឆ្នាំមិនញញើតនឹងជំនាញផ្តួលដៃគូនោះទេ។
មែនហើយស្ថិតក្នុងវ័យ៣១ឆ្នាំ Lineker ទទួលបានការចាប់អារម្មណ៍ខ្លាំងណាស់ បន្ទាប់ពីប្រកួតលើកទី១ឈ្នះត្រឹមពិន្ទុប៉ុណ្ណោះលើកីឡាករ Muin Gafurov ប៉ុន្តែលើកទី២បានផ្តួលកីឡាករអាមេរិក Troy Worthen ឲ្យសន្លប់ និងបន្តផ្តួលអតីតជើងឯកពិភពលោក Kevin Belingon ឲ្យសន្លប់ទៀត។

កីឡាករប្រេស៊ីលបាននិយាយថា «គ្មានការប្រជែងគ្នាទេ។ ខ្ញុំគ្មានអ្វីប្រជែងជាមួយគាត់ (Lineker) ទេ។ គាត់ជាកីឡាករម្នាក់ដែលចង់បង្កើតអ្វីថ្មី។ ខ្ញុំជាកីឡាករអាជីព ខ្ញុំត្រូវតែវ៉ៃ»។
មុនការប៉ះគ្នាសប្តាហ៍ក្រោយនេះ Fernandes បានសិក្សាស៊ីជម្រៅដែរអំពីសមត្ថភាពរបស់ដៃគូ។ កីឡាករនិយាយថា «និយាយពីភាពខ្លាំងរបស់គាត់គឺ ទាត់ជើងក្រោមល្អ ពូកែអោបរឹត-ក ហើយកណ្តាប់ក៏ច្បាស់ និងស៊ូទ្រាំខ្លាំង។ ចំពោះចំណុចខ្សោយវិញ ខ្ញុំមិនចង់និយាយទេ ពីព្រោះខ្ញុំទុកក្តាប់ឱកាសពេលប្រកួត»។

តាមការគិតទុកជាមុន អ្នកជំនាញជឺជីតស៊ូប្រេស៊ីលយល់ឃើញថា ការប្រកួតនេះនឹងមិនចប់៥ទឹកទេ ហើយនឹងក្លាយជាការប្រកួតកក្រើកតាំងពីដើមទឹក។ កីឡាករនិយាយថា ៖«ខ្ញុំជឿថា យើងនឹងបើកឆាកប្រយុទ្ធស៊ីសាច់ហុតឈាមតាំងពីដំបូង»។
ឆ្លងកាត់ការប្រកួតដោយផ្តួលដៃគូឲ្យសន្លប់១៦លើក Lineker បានក្លាយជាកីឡាករម្នាក់ដែលល្បីខាងផ្តួលដៃគូឲ្យសន្លប់។ ពេលសួរថា តើកណ្តាប់ដៃរបស់ដៃគូម្នាក់នេះធ្វើឲ្យលោកមានអារម្មណ៍បារម្ភ ឬញញើតខ្លះទេ? អ្នកលេងគុនចម្រុះប្រេស៊ីល Fernandes បានឆ្លើយថា ៖«ខ្ញុំអត់ញញើតទេ។ ខ្ញុំត្រៀមរួចហើយដើម្បីតទល់នឹងអ្នកពូកែកណ្តាប់ដៃ»។
«ខ្ញុំបានហ្វឹកហាត់ច្រើនណាស់ សម្រាប់ការប្រកូតមួយនេះទាំងនៅជំរំ និងខាងក្រៅ។ ខ្ញុំអាចនិយាយបានថា ការប្រកួតនេះនឹងក្លាយជាសង្គ្រាមក្តៅគគុក តែខ្ញុំមិនរអានឹងកណ្តាប់ដៃរបស់គាត់ឡើយ»៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


