កីឡា
បាល់ទះក្នុងសាលកម្ពុជា ចាញ់ ថៃ ឈរលេខ ២ ពូល B ក្នុងស៊ីហ្គេម
ក្រុមបាល់ទះជម្រើសជាតិក្នុងសាលកម្ពុជា បានប្រកួតចាញ់ ជម្រើសជាតិថៃ ២-៣ ក្នុងជំនួបបិទពូល B នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣១ នៅប្រទេសវៀតណាម នាព្រឹកថ្ងៃទី ១៨ ខែឧសភា នេះ។

នេះជាការប្រកួតដ៏អស្ចារ្យ ដោយពិន្ទុប្រកៀកប្រកិតគ្នា ចាប់តាំងពីសិតទី ១ ហើយកម្ពុជាធ្វើបានល្អជារឿយៗ ពោលគឺនាំមុខ ២ សិតមុនទៅហើយ ដោយសិតទី ១ កម្ពុជា ឈ្នះ ២៥-២២ លុះចូលដល់ សិតទី ២ កម្ពុជា បន្តយកឈ្នះ ២៥-២០ ប៉ុន្តែនៅសិតទី៣ ថៃ បានវាយបកយកឈ្នះវិញ ២២-២៥ បន្ទាប់មកសិតទី ៤ ថៃ បន្តយកឈ្នះជាថ្មី ជាមួយពិន្ទុ ២០-២៥។ លុះចូលដល់សិតចុងក្រោយដែលជាសិតកាត់សេចក្ដីនេះ គឺជាការចាញ់លើក្រុមម្ចាស់មេដាយសំរឹទ្ធកាលពីឆ្នាំ ២០១៩ ដោយអាចតដៃបានផងដែរ ដ្បិតកន្លងមកកម្ពុជា ត្រូវបានថៃ ឈ្នះដាច់ ៣ សិតទល់ ០។ ទោះបីជាចាញ់ យ៉ាងណាមិញទាំង កម្ពុជា និងថៃ បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា។

ចំពោះប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២ ក្រុមបាល់ទះជម្រើសជាតិក្នុងសាលកម្ពុជា នឹងត្រូវជួបជាមួយ ក្រុមលេខ ១ ពូល A ឥណ្ឌូនេស៊ី ដែលជាម្ចាស់មេដាយមាស ឆ្នាំចាស់៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


