កីឡា
ជួបហុងកុងច្រើនលើក កម្ពុជាមិនធ្លាប់ឈ្នះ ចុះល្ងាចនេះអាចបញ្ចប់កំណត់ត្រាអាក្រក់ទេ?
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវប្រកួតជាមួយក្រុមជម្រើសទីក្រុងហុងកុង វេលាម៉ោង៦:៣០នាទីល្ងាចនេះក្នុងយុទ្ធនាការជម្រុះជុំចុងក្រោយ ពូល D ជើងឯកទ្វីបអាស៊ី AFC Asian Cup 2023 នៅប្រទេសឥណ្ឌា ដែលផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍ BTV។
នេះជាការប្រកួតលើកទី២ដូចគ្នាសម្រាប់ក្រុមទាំងពីរ បន្ទាប់ពីការប្រកួតលើកទី១ ក្រុមហុងកុងបានយកឈ្នះជម្រើសជាតិអាហ្វហ្គានីស្ថាន ក្នុងលទ្ធផល ២-១ ខណៈកម្ពុជាចាញ់ម្ចាស់ផ្ទះឥណ្ឌា ២-០ ក្នុងថ្ងៃជាមួយគ្នាកាលពីថ្ងៃទី៨ ខែមិថុនា។

សម្រាប់កម្ពុជាជួបនឹងក្រុមហុងកុងនេះមិនមែនជាការងាយស្រួលនោះទេ ហើយក្នុងប្រវត្តិជួបគ្នាជា៧លើកតាំងពីឆ្នាំ១៩៥៧មក កម្ពុជាមិនធ្លាប់ឈ្នះឡើយគឺចាញ់៦ដង និងស្មើ១ដង។ កម្ពុជាធ្លាប់បានស្មើជាមួយហុងកុង ១-១ ក្នុងការប្រកួតវគ្គជម្រុះជើងឯកពិភពលោកកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅទឹកដីកម្ពុជា ប៉ុន្តែពេលទៅទឹកដីហុងកុងចាញ់ ០-២ នៅថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំដដែល។
លទ្ធផលជួបគ្នា
- ហុងកុង ៦-២ កម្ពុជា ពាន Merdeka ឆ្នាំ១៩៥៧
- ហុងកុង ៤-១ កម្ពុជា ពាន AFC Asian Cup ឆ្នាំ១៩៩៩
- កម្ពុជា ០-១ ហុងកុង ពាន AFC Asian Cup ឆ្នាំ១៩៩៩
- ហុងកុង ៤-២ កម្ពុជា មិត្តភាពអន្តរជាតិ ឆ្នាំ ២០១៦
- កម្ពុជា ០-២ ហុងកុង មិត្តភាពអន្តរជាតិ ឆ្នាំ២០១៦
- កម្ពុជា ១-១ ហុងកុង ជម្រុះជើងឯកពិភពលោក (FIFIA World Cup) ឆ្នាំ២០១៩
- ហុងកុង ២-០ កម្ពុជា ជម្រុះជើងឯកពិភពលោក (FIFIA World Cup) ឆ្នាំ២០១៩

៥ប្រកួតចុងក្រោយរបស់ ហុងកុង គឺចាញ់ អ៊ីរ៉ង់ ៣-១, ចាញ់អ៊ីរ៉ាក់១-០, ចាញ់បារ៉ែន ៤-០, ចាញ់ម៉ាឡេស៊ី ២-០ និងចុងក្រោយឈ្នះអាហ្វហ្គានីស្ថាន ២-១។ ចំណែក៥ប្រកួតចុងក្រោយរបស់កម្ពុជាគឺចាញ់ឥណ្ឌូណេស៊ី ៤-២, ឈ្នះឡាវ ៣-0, ចាញ់វៀតណាម ៤-០, ឈ្នះទីម័រខាងកើត ២-១ និងចុងក្រោយ ចាញ់ឥណ្ឌា ២-០៕
តារាងពិន្ទុពូល D បណ្តោះអាសន្ន
- ឥណ្ឌា មាន៣ពិន្ទុ
- ហុងកុង មាន៣ពិន្ទុ
- អាហ្វហ្គានីស្ថាន មាន០ពិន្ទុ
- កម្ពុជា មាន០ពិន្ទុ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


