Connect with us

កីឡា

ពាន​សម្តេច​តេ​ជោ ហ៊ុន សែន វគ្គ​ជម្រុះ​ថ្នាក់​ជាតិ មាន​ឈ្នះ​ចាញ់​ទាំង ៣​គូ​ក្នុងជំនួប​ជើង​ទី​១

បានផុស

នៅ

ការប្រកួត​ដណ្ដើម​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ ឆ្នាំ​២០២២ វគ្គ​ជម្រុះ​ថ្នាក់ជាតិ ជើង​ទី​១ ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២២ បានបញ្ចប់​ការប្រកួត​ហើយ ដោយមាន​ឈ្នះ​ចាញ់​ទាំង ៣​គូ​។ ក្នុងនោះ កំពត ចាញ់ ព្រៃវែង ២-៣, អាយ​អេស​អាយ ដង្កោ​សែន​ជ័យ ឈ្នះ ឧ​ត្ត​រ​មានជ័យ ១-៣ និង​ឬ​ទ្ធី​សែន ចាញ់ កោះកុង ២-៣​។​

ការប្រកួត​ទី​១ កំពត បាន​ចាញ់ ព្រៃវែង ទាំង​ប្រផិតប្រផើយ ២​ទល់​៣ ខណៈដែល​ការប្រកួត​នេះ​ធ្វើឡើង​នៅ​ខេត្តកំពត​។ ចាប់​ផ្ដើ​នៅវេលា​ម៉ោង ៣:៣០​នាទី​រសៀល ម្ចាស់ផ្ទះ​កំពត បាន​បើក​ការនាំ​មុខមុន​នៅ​នាទី​៥ ដោយ​កីឡាករ ថៃ ចំរុង បន្ទាប់មក​ទើប​កីឡាករ វឿន វ៉ា បាន​តាម​ស្មើ​ឱ្យ​ព្រៃវែង នៅ​នាទី​១៤​។ ចូលដល់​នាទី​២២ កំពត បើក​ការ​នាំមុខ​ជាថ្មី​ដោយ​កីឡាករ យើ អះ​ម៉ាត់ ក្រោយមក​ទើប វឿន វ៉ា រកបាន ២​គ្រាប់​មកវិញ​នៅ​នាទី ២៤ និង​៣៨​។ ចូលដល់​វគ្គ​ទី​២ ព្រៃវែង បាន​បន្ថែម​គ្រាប់​បាល់​ទី​៣ នៅ​នាទី​៧៥ ដោយ​កីឡាករ អ៊ិន ឃិន​ដា​រ៉ូ បន្ទាប់មក​គ្រាប់​ទី​៥ នៅ​នាទី ៩០​បូក​២ ដោយ​កីឡាករ ផាន សុ​ផេ​ន​។ លទ្ធផល ២-៥ បាន​រក្សា​រហូតដល់​ចប់​ការប្រកួត​ជា​ផ្លូវការ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​គូ​ទី​២ ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាមួយ អាយ​អេស​អាយ ដង្កោ​សែន​ជ័យ វគ្គ​ទី​១ បានត្រឹមតែ​ស្មើគ្នា ០-០ ប៉ុន្តែ​ចូលដល់​វគ្គ​ទី​២ អាយ​អេស​អាយ ដង្កោ​សែន​ជ័យ បាន​បើក​ការ​នាំមុខ​ភ្លាមៗ​នៅ​នាទី​៤៧ ដោយ​កីឡាករ កូ ណៃ​អាន​សារី​។ យ៉ាងណាមិញ ឧ​ត្ត​រ​មានជ័យ បា​នរក​គ្រាប់​តាម​ស្មើ​នៅ​នាទី​៧១ ដោយ​កីឡាករ ញឹម ពេជ្រ​តារា​។ ប៉ុន្តែ​នៅ​នាទី​៧៧ កីឡាករ អេ​ល ត​ហៀ​ត ហើយ​ក៏បាន​បន្ថែម​គ្រាប់​ជ័យជម្នះ​នៅ​នាទី​៨៤ ដោយ​កីឡាករ សេង សា​រ៉ា​វុទ្ធី​។ លទ្ធផល​បញ្ចប់ អាយ​អេស​អាយ ដង្កោ​សែន​ជ័យ ឈ្នះ ឧ​ត្ត​រ​មានជ័យ ១-៣​។

គូ​ចុងក្រោយ ឬ​ទ្ធី​សែន បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង កោះកុង​អេ​ហ្វ​ស៊ី ដោយ​លទ្ធផល ២-៣ នៅ​វគ្គ​ទី​១ កោះកុង បាន​នាំមុខ ២​គ្រាប់​ដោយ​កីឡាករ ពៅ ភា​រិ​ទ្ធ នៅ​នាទី​៧ និង​កីឡាករ សាន បូរ៉ា នៅ​នាទី​២២​។ ចូលដល់​វគ្គ​ទី​២ ឬ​ទ្ធី​សែន បាន​តាម​ពីក្រោយ ២​គ្រាប់​មកវិញ នៅ​នាទី​៥៦ ដោយ​កីឡាករ ហុក អាំង​ឡី និង​នៅ​នាទី​៦១ ដោយ​កីឡាករ ជា សា​វ៉ៃ​។ ប៉ុន្តែ​នៅ​នាទី​៧២ កោះកុង បា​នរក​គ្រាប់​ជ័យជម្នះ​ដោយ​កីឡាករ សាន បូរ៉ា​។ ចប់​ការប្រកួត​ជា​ផ្លូវការ ឬ​ទ្ធី​សែន ចាញ់ កោះកុង ២-៣​។

ក្រុម​ទាំង ៦​នឹងត្រូវ​ជួបគ្នា​ម្ដងទៀត​នៅ​ជើង​ទី​២ ដែល​ប្ដូរ​ទឹកដី​វិញ​ម្ដង នៅ​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២២ ដើម្បី​ស្វែងរក​ក្រុម​ឡើងទៅ​វគ្គ​បន្ត​៕

​អត្ថបទ​ ៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៧ វិនាទី មុន

បណ្ឌិត គិន ភា ស្នើពលរដ្ឋខ្មែរជួយប្រមូលរូបថតជាភស្តុតាង ដែលថៃឈ្លានពានកម្ពុជា ទុកឱ្យពិភពលោកដឹង និងកូនខ្មែរចងចាំ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ប្អូនស្រី គីម ជុងអ៊ុន ថាកូរ៉េខាងជើងមិនចាប់អារម្មណ៍ចរចាជាមួយកូរ៉េខាងត្បូងទេ

ព័ត៌មានជាតិ២៧ នាទីutes មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានជាតិ៣៣ នាទីutes មុន

ត្បិតមានកម្ពុជាជម្លោះព្រំដែនជាមួយថៃ ក៏រដ្ឋនៅតែបន្ត​បើកប្រាក់ឧបត្ថម្ភដល់ពលរដ្ឋមានបណ្ណសមធម៌ធម្មតា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

ព័ត៌មានជាតិ២៧ នាទីutes មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានជាតិ១៩ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

Sokha Hotels

ព័ត៌មានពេញនិយម