កីឡា
ថ្ងៃនេះ U18 នារីកម្ពុជា ប៉ះ U18 នារីថៃ ពាន AFF U18
បើកឆាកពូល A ពានរង្វាន់បាល់ទាត់នារីអាស៊ានអាយុក្រោម ១៨ ឆ្នាំ (AFF Under-18 Women’s Championship 2022) ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ ត្រូវធ្វើការធ្ងន់នៅពេលជួបក្រុម U18 នារីថៃ វេលាម៉ោង៣:៣០នាទីរសៀលថ្ងៃនេះនៅប្រទេសឥណ្ឌូណេស៊ី។
វានឹងក្លាយជាការប្រកួតដ៏លំបាកសម្រាប់ក្រុមបាល់ទាត់នារីកម្ពុជាអាយុក្រោម១៨ឆ្នាំ ដោយសារបទពិសោធ និងការអភិវឌ្ឍបាល់ទាត់នារីនៅក្នុងប្រទេសទាំងពីរមានលក្ខណៈខុសគ្នាឆ្ងាយ។ កម្ពុជាទើបតែមានសកម្មភាពបាល់ទាត់នារីទាំងក្លឹប និងលីគនារីកំពូល លីគនារីកម្រិយយុវជនប្រហែលជាពីរឆ្នាំចុងក្រោយនេះទេ ដូច្នេះកម្រិតគុណភាពនៅខ្សោយ។ ជាពិសេសទៀតនោះ ក្រុម U18 នារីកម្ពុជាក៏មិនមានបទពិសោធច្រើនទាំងការប្រកួតក្នុងស្រុក និងក្រៅប្រទេស។

ចំណែកកីឡាបាល់ទាត់នារីថៃមានការអភិវឌ្ឍជាច្រើនឆ្នាំមកហើយ។ ទាំងនារីជម្រើសជាតិក្រុមធំ និងកម្រិតយុវជនក៏មានបទពិសោធច្រើនក្នុងការប្រកួតក្នុងស្រុក ហើយបាល់ទាត់នារីថៃក៏លេចធ្លោនៅលើឆាកអន្តរជាតិដែរ ដូច្នេះក្រុម U18 ថៃក៏ជាផ្នែកមួយនៃការអភិវឌ្ឍ និងមានបទពិសោធច្រើនដែរ។
ទោះបីជាយ៉ាង លោក ទុំ សារ៉ាយ គ្រូបង្វឹកក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាអាយុក្រោម ១៨ឆ្នាំកម្ពុជា បានប្រាប់ថា ៖«វាល្អសម្រាប់កីឡាការិនីក្មេងៗដែលពួកគេទទួលបានឱកាសនេះដើម្បីលេង។ ក្នុងក្រុមអាយុនេះ វាជារឿងសំខាន់ដែលពួកគេបានបង្ហាញទេពកោសល្យ និងសមត្ថភាពរបស់ពួកគេ។ ប៉ុន្តែ ទោះបីជាបែបណាក៏ដោយ ខ្ញុំដឹងថា ការប្រកួតប្រជែងនឹងមានភាពតានតឹង»។
ក្រុម U18 នារីកម្ពុជា ស្ថិតនៅពូល A ជាមួយក្រុមខ្លាំងៗម្ចាស់ផ្ទះឥណ្ឌូណេស៊ី វៀតណាម ថៃ និងសិង្ហបុរី៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


