កីឡា
Premier League មិនផ្អាកការប្រកួតទៀតឡើយ ខណៈអ្នកគាំទ្រត្រូវការសង្គ្រោះបន្ទាន់ពេលកំពុងប្រកួត
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លីគកំពូលអង់គ្លេស (Premier League) ត្រូវបានដឹងថា បានផ្អាកការប្រកួតជាបណ្ដោះអាសន្នភ្លាមៗ បន្ទាប់ពីមានអ្នកគាំទ្រត្រូវការការសង្គ្រោះបន្ទាន់ ប៉ុន្តែវានឹងមានការផ្លាស់ប្តូរនៅក្នុងរដូវកាលនេះ។
Premier League ត្រូវបានកំណត់ដើម្បីណែនាំច្បាប់ថ្មីមួយចំនួននៅរដូវកាលនេះ – រួមទាំងការផ្លាស់ប្ដូរកីឡាករ ៥ នាក់ ការផ្លាស់ប្តូរច្បាប់ offside ជាដើម។ អ្វីដែលអាចមានឥទ្ធិពលខ្លាំងជាងអ្វីទាំងអស់នោះគឺថា ការប្រកួតនឹងលែងត្រូវបានបញ្ឈប់ទៀតហើយ សម្រាប់ការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ នៅក្នុងខណៈពេលអ្នកគាំទ្រមានបញ្ហា។ គ្រប់កីឡដ្ឋានទាំងអស់មានវេជ្ជបណ្ឌិតនៅនឹងកន្លែង ដើម្បីប្រតិកម្មចំពោះឧប្បត្តិហេតុណាមួយ ប្រសិនបើកើតឡើងនៅក្រៅទីលាន។ នោះរាប់បញ្ចូលទាំងអ្នកគាំទ្រដែលធ្លាក់ខ្លួនឈឺ ឬបញ្ហាសុខភាពផ្សេងទៀតដែលអាចកើតឡើង ខណៈពេលដែលវាតែងតែកើតមានក្នុងលីគអស់រយៈពេលជាច្រើនឆ្នាំ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើងនៅ Premier League ឈានទៅដល់ការផ្អាក បន្ទាប់ពីអ្នកគាំទ្រមានបញ្ហាសុខភាពនៅកន្លែងអង្គុយ ជួនកាលសូម្បីតែកីឡាករក៏បានចង្អុលបង្ហាញឧប្បត្តិហេតុនេះទៅកាន់អាជ្ញាកណ្តាល។ ជារឿយៗវានាំឱ្យកីឡាករចេញក្រៅទីលាន និងការពន្យារពេលយូរក្នុងការប្រកួត។ នោះក៏ព្រោះតែសូម្បីតែក្រុមគ្រូពេទ្យផ្ទាល់របស់ក្រុមនីមួយៗដែលកំពុងប្រកួតនោះក៏ចុះទៅជួយអ្នកគាំទ្រ ព្រមទាំងគ្រូពេទ្យប្រចាំការផងដែរ។ ទោះជាយ៉ាងណាក៏ដោយ វាត្រូវបានកំណត់ថានឹងត្រូវផ្លាស់ប្តូរនៅឆ្នាំក្រោយ។
កីឡាករទាំងអស់ត្រូវបានជូនដំណឹងថា ពួកគេមិនគួរឈប់ប្រកួតឡើយ ហើយបន្តមិនថាតើមានការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រនៅកន្លែង ឬក៏អត់នោះទេ៕
ប្រភព៖ dailystar.co.uk
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


