កីឡា
ខ្សែប្រយុទ្ធបង់ក្លាដេសម្នាក់ ប្រថុយប្រថានលាលែងពីជួរកងទ័ព ដើម្បីមកប្រកួតមិត្តភាពជាមួយកម្ពុជា
ខ្សែប្រយុទ្ធជម្រើសជាតិបង់ក្លាដែស Sumon Reza បាននិយាយថា គេបានប្រថុយប្រថានដោយដាក់សំណើសុំលាលែងពីតំណែងទៅ អាជ្ញាធរកងទ័ពអាកាស (Air Force authorities) ដើម្បីចូលរួមជំរំជម្រើសជាតិ មុនពេលការប្រកួតមិត្តភាពរបស់បង់ក្លាដែស ជាមួយកម្ពុជា និងនេប៉ាល់ នៅថ្ងៃទី២២ និង២៧ ខែកញ្ញាខាងមុខ។
កីឡាករដែលលេងឱ្យក្រុមជើងឯកលីគកំពូលបង់ក្លាដែស (Bashundhara Kings) រូបនេះក៏ត្រូវបានបញ្ចូលក្នុងបញ្ជីបឋម ដែលមានសមាជិក ២៧នាក់ ដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Javier Cabrera ផងដែរ។

កីឡាករវ័យ២៦ឆ្នាំ បានរាយការណ៍ទៅអ្នកចាត់ការក្រុមជម្រើសជាតិ លោក Iqbal Hossain នៅថ្ងៃទី២៦ ខែសីហា ប៉ុន្តែគេបានខកខានការហ្វឹកហាត់រយៈពេល ២ថ្ងៃដំបូង ដោយសារមិនបានទទួលការសម្រេចច្បាស់លាស់ពីក្រុមប្រឹក្សាគ្រប់គ្រងកីឡារបស់កងទ័ពអាកាសបង់ក្លាដែស (Air Force Sports Contorl Board)។
ដោយសារបែបនេះ Sumon មានការខកចិត្ត ហើយទីបំផុតបានសម្រេចចិត្តលាឈប់ពីការងារ។ “ខ្ញុំបានសម្រេចចិត្តប្រថុយប្រថាន [លាលែងពីការងារ] នៃជីវិតរបស់ខ្ញុំ។ គ្មាននរណាម្នាក់ចង់លាលែងពីការងាររដ្ឋនោះទេ ប៉ុន្តែស្ថានការណ៍បានបង្ខំខ្ញុំឱ្យធ្វើការសម្រេចចិត្តដ៏តឹងតែងបែបនេះ” Sumon បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីការហ្វឹកហាត់កាលពីថ្ងៃចន្ទ។
“Air Force បានជួយខ្ញុំច្រើនក្នុងការធ្វើអោយខ្ញុំក្លាយជាកីឡាករបាល់ទាត់នាពេលបច្ចុប្បន្ននេះ Sumon Reza… ខ្ញុំពិតជាមានអារម្មណ៍អស់សង្ឃឹមនៅពេលដែលខ្ញុំឃើញថាកីឡាករដែលបានជ្រើសរើសទាំងអស់បានចូលរួមជំរំជាតិ ប៉ុន្តែខ្ញុំមិនអាច… ខ្ញុំថែមទាំងគេងមិនលក់អស់រយៈពេល ២យប់។ ទីបំផុត ខ្ញុំបានដាក់ពាក្យលាលែងពីតំណែង… ប៉ុន្តែពួកគេ [អាជ្ញាធរកងទ័ពអាកាស] មិនទាន់យល់ព្រមលើការលាលែងរបស់ខ្ញុំនៅឡើយទេ”។
មូលហេតុដែល កងទ័ពអាកាសបង់ក្លាដែស មិនចង់អនុញ្ញាតឱ្យ Sumon ចូលរួមជំរំជម្រើសជាតិទេ ដោយសារពួកគេកំពុងរៀបចំការប្រកួតបាល់ទាត់ (Inter-services football Tournament) ដែលនឹងធ្វើឡើងនៅទីក្រុងដាកា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា ជាការប្រកួតក្របខណ្ឌកងទ័ពជាមួយប្រទេសក្បែរៗខាងដូចជា ឥណ្ឌា, ស្រីលង្កា ជាដើម -ល-។
យ៉ាងណាមិញ ក្រោយមកនៅថ្ងៃទី៣១ ខែសីហា កីឡាកររូបនេះក៏ទទួលបានអនុញ្ញាតឱ្យចូលរួមជាមួយក្រុមជម្រើសជាតិវិញហើយ និងបច្ចុប្បន្នកំពុងធ្វើការហ្វឹកហាត់ជាមួយក្រុមផងដែរ។ បង់ក្លាដែស នឹងជួប កម្ពុជា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជំនួបមិត្តភាពអន្តរជាតិ នាពហុកីឡដ្ឋានជាតិមរតកតេជោ៕
ប្រភព ៖ newagebd
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


