កីឡា
កីឡាករបាល់ទាត់ថៃ២នាក់ បើកបរក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដំណើរស្លាប់
អ្នកចាំទីរបស់ក្លិប Chonburi FC នៃលីគបាល់ទាត់ថៃ កីឡាករ Worawut Sukuna អាយុ ២៣ឆ្នាំត្រូវបានចោទប្រកាន់ថា បានសម្លាប់មនុស្សម្នាក់ដែលកំពុងហាត់ប្រាណ និងរបួសម្នាក់ទៀត ខណៈពេលដែល “បើកបរក្រោមឥទ្ធិពលស្រវឹង” នៅលើស្ពាន Chonburi តាមបណ្តោយសមុទ្រ នេះបើយោងតាមប៉ូលីស។

ប៉ូលិសក្រុងឈុនបុរី បានទទួលរបាយការណ៍នៅព្រឹកព្រលឹមថ្ងៃពុធថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលរថយន្តបានបុកមនុស្សដែលកំពុងហាត់ប្រាណនៅលើស្ពាន។
ប៉ូលីស គ្រូពេទ្យ និងបុគ្គលិកសង្គ្រោះបានទៅដល់កន្លែងកើតហេតុ ដើម្បីស្វែងរក និងឃើញថា លោកស្រី Kanya Ponghatsabon អាយុ ៦២ឆ្នាំបានស្លាប់។ នាងស្ថិតក្នុងសំលៀកបំពាក់ហាត់ប្រាណ។ ជើងស្តាំរបស់នាងបានបាក់ ហើយលលាដ៍ក្បាលរបស់នាងបានបែក។ គេក៏បានរកឃើញអ្នករងរបួសធ្ងន់ដែលបាក់ជើងស្តាំផងដែរ។ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

បើតាមអ្នកឃើញហេតុការណ៍បានឲ្យដឹងថា គេបានប្រទះឃើញរថយន្តតូយ៉ូតាវីយ៉ូស ពណ៌ខ្មៅរងការខូចខាតចម្ងាយ ២០ម៉ែត្រពីកន្លែងកើតហេតុ ហើយជនសង្ស័យឈ្មោះ Worawut គេបានអះអាងថា ខ្លួនជាអ្នកបើករថយន្ត ហើយមានអាកប្បកិរិយាដូចជាស្រវឹង។ ភ្លាមៗនោះ មន្ត្រីបានពិនិត្យឈាមរបស់គាត់រកជាតិអាល់កុល ហើយបានរកឃើញថា វាមានកម្រិត 184 mg/dl ប៉ុន្តែគេបដិសេធមិនចុះហត្ថលេខាលើឯកសារប៉ូលីសណាមួយឡើយ។

មនុស្សម្នាក់ក្នុងចំណោម ២នាក់ត្រូវបានគេអះអាងថា ស្រវឹង។ គាត់បានជេរប្រមាថបុគ្គលិកសង្គ្រោះ អ្នកយកព័ត៌មានក្នុងតំបន់ ក៏ដូចជាមន្ត្រីប៉ូលិស។ អាក្រក់ជាងនេះ គេថែមទាំងចោទថា បានព្យាយាមវាយប៉ូលិស ប៉ុន្តែមន្ត្រីនោះបានគេចពីកណ្តាប់ដៃ។ បុរសនោះត្រូវគេបានស្គាល់ថា ជាខ្សែការពារក្លិប Chonburi FC គឺកីឡាករ Chalermpong Kerdkaew វ័យ ៣៦ឆ្នាំ ធ្លាប់ជាអតីតកីឡាករជម្រើសជាតិថៃ (២០១៧-២០១៩) ថែមទៀតផង។
ក្រោយមករូបគេត្រូវបានអនុញ្ញាតឱ្យចាកចេញពីកន្លែងកើតហេតុ ខណៈដែលអ្នកចាំទីវ័យក្មេង Worawut ត្រូវបានចោទប្រកាន់ពីបទបើកបរមិនប្រុងប្រយ័ត្ន និងស្រវឹង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស៕
ប្រភព ៖ The Nation Thailand
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


