កីឡា
គ្រូម៉ាឡេស៊ី ថា កម្ពុជាជាដៃគូដ៏ល្អសម្រាប់ការត្រៀមខ្លួនប្រកួត AFF Cup
ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី បានជ្រើសយកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិថ្ងៃទី៩ ខែធ្នូ នៅទឹកដីរបស់ម៉ាឡេស៊ី ដើម្បីត្រៀមខ្លួនប្រកួតជើងឯកអាស៊ីអាគ្នេយ៍ (AFF Cup) ចុងខែធ្នូនេះ។
សម្រាប់ការជ្រើសរើសយកការប្រកួតជាមួយកម្ពុជានេះត្រូវបានគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីចាត់ទុកជាដៃគ៏ល្អសម្រាប់ការត្រៀមខ្លួន ថ្វីបើក្រុមកម្ពុជាមានកម្រិតចំណាត់ថ្នាក់ FIFA ទាបជាងខ្លួនក៏ដោយ។
បច្ចុប្បន្ននេះ ក្រុមជម្រើសជាតិម៉ាឡេស៊ីស្ថិតនៅចំណាត់ថ្នាក់ពិភពលោក FIFA លេខ១៤៦ ប្រៀបធៀបនឹងក្រុមកម្ពុជាលេខ១៧៧។ លោកគ្រូបង្វឹកសញ្ជាតិកូរ៉េ Kim Pan Gon និយាយថា ការប្រកួតជាមួយកម្ពុជា នឹងផ្តល់ឲ្យកូនក្រុមរបស់លោកត្រៀមខ្លួនបានល្អ និងត្រឹមត្រូវ។
លោក Pan Gon បាននិយាយថា ៖«យើងបានប្រកួតជាមួយថៃ និងហ្វីលីពីនរួចហើយក្នុងឆ្នាំនេះ ដូច្នេះខ្ញុំជឿថា ក្រុមជម្រើសជាតិកម្ពុជា ដែលស្ថិតនៅពូល A ក្នុងពានរង្វាន់ AFF Cup គឺជាដៃគូដ៏ល្អសម្រាប់ការចាប់ផ្តើមយុទ្ធនាការរបស់យើង»។
«ការជ្រើសរើសដៃគូសម្រាប់ការប្រកួតមិត្តភាពគឺផ្អែកលើលក្ខខណ្ឌដែលយើងធ្វើការវាយតម្លៃដើម្បីកែលំអក្រុមរបស់យើង បន្ទាប់ពីពួកយើងបានបោះជំរំហ្វឹកហាត់»។ គ្រូបង្វឹកសញ្ជាតិកូរ៉េបាននិយាយ។
សូមបញ្ជាក់ថា ក្នុងពានរង្វាន់ AFF Cup, ជម្រើសជាតិម៉ាឡេស៊ីបើកឆាកប្រកួតជាមួយមីយ៉ាន់ម៉ា នៅថ្ងៃទី២១ ខែធ្នូ មុនពេលប៉ះជម្រើសជាតិឡាវ ថ្ងៃទី២៤ ខែធ្នូ និងបន្តប៉ះក្រុមខ្លាំង វៀតណាម នៅថ្ងៃទី២៧ ខែធ្នូ ហើយចុងក្រោយជួបសិង្ហបុរី ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


