Connect with us

កីឡា

កីឡាករបាល់ទាត់ឆ្នើម ៧ រូប មានជាងគេបំផុត លើពិភពលោក

បានផុស

នៅ

កីឡាករបាល់ទាត់ម្នាក់ៗ មានជំនាញនិងសមត្ថភាពលេងខុសៗគ្នា ហើយរួមគ្នាបង្កើតជាក្រុម​ប្រកួតប្រជែងដើម្បីយកឈ្នះលើគូប្រជែងរបស់​ពួកគេ។ ដោយសារតែជំនាញ និង​វិធីសាស្ត្រ​របស់អ្នក​លេង​ខុសគ្នានេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​ពួកគេ​មាន​វិធី​រក​ចំណូល​ចូល​មិន​ដូច​គ្នា​ឡើយ​ ខណៈម្នាក់ៗ​មាន​ទ្រព្យសម្បត្តិ​ច្រើនជាង ឬតិចជាង​ អាស្រ័យ​លើ​ភាព​ខ្លាំង​នៃ​ទម្រង់​លេង​ និង​ការ​វិនិយោគ​ក្រៅផ្លូវការជាដើម។

ខាងក្រោមនេះ គឺជាបញ្ជីកីឡាករបាល់ទាត់​ដែលមានជាងគេបំផុតនៅលើពិភពលោក សម្រាប់ឆ្នាំ ២០២២ ។​

១ Cristiano Ronaldo ទ្រព្យសម្បត្តិ​សុទ្ធ ៥០០លានដុល្លារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​បាល់ទាត់​សញ្ជាតិ​ព័រទុយហ្គាល់រូបនេះ ​គឺជាកីឡាករមាន​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក ខណៈ​លោករកចំណូលតាមរយៈក្លឹប Manchester United, Real Madrid, និង Juventus ក៏ដូចជាក្លឹប​ផ្សេងទៀតផងដែរ។ Ronaldo គឺជាកីឡាករបាល់ទាត់មួយរូប​ ដែលត្រូវបានទទួលស្គាល់​សម្រាប់​សមត្ថភាព​ស៊ុតបញ្ចូលទីជាច្រើន​ ក៏ដូចជាសមត្ថភាព​លោត និងព្យួរនៅលើ​អាកាសក្នុងរយៈ​ពេល​ពីរបីវិនាទី ហើយនៅតែអាចរកគ្រាប់​បាល់បាន​ដ៏អស្ចារ្យ។
តារាបាល់ទាត់ ​Ronaldo មិនគ្រាន់តែជាអ្នកមានបំផុតនោះទេ ប៉ុន្តែក៏ជាអ្នកលេង​ដែលមានប្រាក់​ខែ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​ដូចគ្នា។

២ Lionel Messi ៤០០លានដុល្លារ

Messi បានចំណាយពេលពេញមួយអាជីពរបស់គាត់នៅ Barcelona ដោយបានឈ្នះពានរង្វាន់​ជាច្រើន និងទទួលបានប្រាក់រាប់លានដុល្លារ​សម្រាប់​ក្លឹប។ ដោយ​សារ​តែ​ទម្រង់​លេង​ដ៏​អស្ចារ្យ​ លើ​ទីលាន​ប្រកួត Messi ទទួល​បាន​ប្រាក់​ច្រើន​ពីក្លឹប Barcelona។ គាត់​គឺ​ជា​កីឡាករ​បាល់ទាត់​ដែល​មាន​មាន​ទ្រព្យសម្បត្តិ​សរុប​ចំនួន ៤០០ លាន​ដុល្លារ​បន្ទាប់ពី Ronaldo ។

៣ Neymar Da Silva Santos Jnr ២០០លានដុល្លារ

តារា​ឆ្នើម​សញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបានគេស្គាល់ថា​ដោយសារតែ​ជំនាញបាញ់បាល់​ដ៏អស្ចារ្យរបស់គាត់ ខណៈដែលគាត់​អាចគ្រប់គ្រងខ្សែការពារជា​ច្រើន​ក្នុង​ពេល​តែ​មួយ ​ជាមួយ​នឹង​ភាព​ត្រឹមត្រូវ​ដ៏​អស្ចារ្យ។ Neymar ធ្លាប់លេងឲ្យ​ក្រុម Santos ក្នុង​ប្រទេស​ប្រេស៊ីល Barcelona និង PSG ហើយបានរកប្រាក់ចំណូលបានយ៉ាងក្រាស់ក្រែល​ផងដែរ។

៤ Zlatan Ibrahimovic ១៩០ លានដុល្លារ

ក្នុងនាមជាកីឡាករតែមួយគត់​ ដែលមាន​សមត្ថភាព​ស៊ុត​បញ្ចូលទីជាច្រើន Zlatan បាន​លេង​ឲ្យ​ក្លឹប​ជាច្រើន​ដូចជា Manchester United, Barcelona, ​​AC Milan, Inter Milan និងក្លឹបជាច្រើនទៀត ហើយក្នុង​ក្លឹបនីមួយៗទទួលបានប្រាក់ចំណូល​យ៉ាង​ច្រើន​សម្រាប់​ក្លឹប តាមរយៈការផ្សាយ​ពាណិជ្ជកម្មផ្សេងៗ

៥ Wayne Rooney ១៧០លានដុល្លារ

ក្នុងអាជីពបាល់ទាត់​របស់​បុរស​សញ្ចាតិ​អង់គ្លេសរូបនេះ គាត់​បាន​ឈ្នះពានរង្វាន់ជាច្រើន​សម្រាប់ក្លឹប ហើយថែមទាំងទទួលបានពានរង្វាន់បុគ្គល​ជាច្រើន​ថែមទៀត។ លើសពីនេះ​ Wayne មាន​ទ្រព្យសម្បត្តិសុទ្ធចំនួន ១៧០ លានដុល្លារ នាពេលបច្ចុប្បន្ននេះ ។

៦ Gareth Bale ១៤៥ លានដុល្លារ

Gareth Bale ធ្លាប់បានចុះហត្ថលេខាលើកិច្ចសន្យាតម្លៃ ៣៣លានដុល្លារជាមួយ Real Madrid មុនពេលចូលរួមជាមួយ Tottenham ។​​ កីឡាករ​រូបនេះ​បាន​ចំណាយ​ប្រាក់រាប់លានដុល្លារពីកិច្ចព្រមព្រៀងគាំទ្រ ដែល​បាន​ជួយដល់​ប្រាក់​ខែ​របស់​គាត់ ​ដើម្បី​បង្កើន​ទ្រព្យសម្បត្តិ​សុទ្ធ​បច្ចុប្បន្ន​នេះ​កាន់​តែ​កើន​ឡើង។

៧ Paul Pogba ១២៥ លានដុល្លារ

កីឡាករវ័យ​ជំទង់​សញ្ជាតិបារាំងរូបនេះ បានផ្លាស់ទៅ Manchester United ក្នុងតម្លៃផ្ទេរបំបែក​កំណត់ត្រា ១២០លានដុល្លារ ដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃ ២០ លានដុល្លារក្នុងមួយឆ្នាំ និងទទួល​បានការគាំទ្រ និងការ​ផ្សាយពាណិជ្ជកម្ម​ជា​ច្រើន​លាន​ដុល្លារ​ពី​ក្លឹប។ តារាបាល់ទាត់រូបនេះ​ក៏ធ្លាប់ទទួលបានពានរង្វាន់ បាល់មាស FIFA U20 ក្រុម Seria A ប្រចាំឆ្នាំ កីឡាករវ័យក្មេងល្អបំផុតរបស់ FIFA World Cup ពានរង្វាន់ Bravo ក្រុម UEFA ប្រចាំឆ្នាំ FIFA FIFPro world 11 និងពានរង្វាន់បុគ្គលជាច្រើនទៀតផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ចែកផ្លូវជាមួយនឹងបិសាចក្រហម Man United ភ្លាម Ronaldo បញ្ចេញនាឡិកាដៃ ២ គ្រឿង អត្ថន័យមិនធម្មតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ នាទី មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

ប្រជាជននៅ ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី ពហិការមិនចូលហាង McDonald’s និង Starbucks

ព័ត៌មានជាតិ២១ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ២៤ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ៤២ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

Sokha Hotels

ព័ត៌មានពេញនិយម