កីឡា
ចែកផ្លូវជាមួយនឹងបិសាចក្រហម Man United ភ្លាម Ronaldo បញ្ចេញនាឡិកាដៃ ២ គ្រឿង អត្ថន័យមិនធម្មតា
Cristiano Ronaldo ទើបតែបង្ហោះនាឡិកាដៃស៊េរីទំនើប២គ្រឿងលើ Instagram ផ្ទាល់ខ្លួន តែប៉ុន្មានម៉ោងមុនពេលក្លឹបអង់គ្លេសបានប្រកាសថា កិច្ចសន្យារបស់តារាបាល់ទាត់រូបនេះត្រូវបានបញ្ចប់។

យ៉ាងណាមិញនៅប៉ុន្មានម៉ោងមុនការប្រកាសនេះ លោកបានបង្ហោះសានៅលើ Instagram ថា “ខ្ញុំរំភើបចិត្តក្នុងការប្រកាសពីភាពជាដៃគូរបស់ខ្ញុំជាមួយ jacobandco ដែលជាម៉ាកនាឡិកាឈានមុខគេមួយក្នុងពិភពលោក។ ថ្ងៃនេះ យើងបង្ហាញពីបណ្តុំនាឡិកាដំបូងរបស់យើង ដែលខ្ញុំបានរចនាជាមួយមិត្តជាទីស្រឡាញ់របស់ខ្ញុំ jacobarabo”។


ជាការពិតណាស់ នាឡិកាដៃនេះមិនមែនមានតែអ្នកគាំទ្របាល់ទាត់ម៉្យាងនោះទេ សូម្បីតែអ្នកនិយមលេងអ៊ីនធឺណិតក៏ចាប់អារម្មណ៍នៅយីហោមួយនេះដូចគ្នា ស្របពេលនាឡិកាប្រណិតនេះមាន២ពណ៌គឺក្រហមនិងបៃតង។ ប៉ុន្តែនាឡិកាមានពណ៌ក្រហម អ្នកគាំទ្របាល់ទាត់បានកត់សម្គាល់ឃើញពីអត្ថន័យនាឡិកានោះគឺជាគ្រាប់បាល់លោតរបស់ Ronaldo នៅពេលដែលគាត់លេងឲ្យ Real Madrid ទល់នឹង Manchester United ក្នុងការប្រកួត UEFA Champions League វគ្គ ១៦ ក្រុមកាលពីឆ្នាំ ២០១៣។

គួរបញ្ជាក់ថា បច្ចុប្បន្ន Ronaldo កំពុងបំពេញកាតព្វកិច្ចឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា ខណៈព័រទុយហ្គាល់ នឹងត្រូវតតាំងជាមួយប្រទេសហ្គាណានៅថ្ងៃព្រហស្បតិ៍នេះ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Man United ប្រកាសចែកផ្លូវជាផ្លូវការជាមួយ Ronaldo នៅក្នុងសេចក្តីថ្លែងការណ៍ ៦៧ពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


