កីឡា
ប្រដាល់គុនខ្មែរ នឹងរៀបចំ Pre-SEA Games ដើម្បីត្រៀមស៊ីហ្គេម ២០២៣ នាសប្ដាហ៍ក្រោយ
គណៈកម្មាធិការជាតិ CAMSOC និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធគុនខ្មែរអន្ដរជាតិ នឹងរៀបចំការប្រកួតសាកល្បងមុនព្រឹត្តិការណ៍ស៊ីហ្គេម (Pre-SEA Games) ពោលគឺការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ នាថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ខាងមុខ នៅឆ្នេរអូត្រេះ ខេត្តព្រះសីហនុ ដើម្បីតេស្ដសមត្ថភាពកីឡាករ-កីឡាការិនី និងមន្ដ្រីបច្ចេក ទេស ត្រៀមព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជា នាឆ្នាំក្រោយ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និង NOCC មានប្រសាសន៍ថា នៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកាថា គណៈកម្មការពាក់ព័ន្ធ បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យការត្រៀមរៀបចំការប្រកួត Pre-SEA Game នៃកីឡាប្រដាល់គុនខ្មែរ ការងារសន្ដិសុខសណ្ដាប់ធ្នាប់ និងការត្រៀមទទួលបដិសណ្ឋារកិច្ចប្រតិភូ និងភ្ញៀវចូលរួមជា ដើម ដែលការប្រកួតនេះ នឹងមានអ្នកចូលរួមសរុបចំនួន ១៤២នាក់ មកពី ៧ប្រទេសក្នុងតំបន់អាស៊ាន រួមមានឥណ្ឌូនេស៊ី វៀតណាម ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងកម្ពុជា។
ឯកឧត្តមមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ គឺទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ដែលការប្រកួតនឹងធ្វើឡើងរយៈពេល ៣ថ្ងៃ ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូខាងមុខ ស្របពេលពេលវេលាជាមួយការរៀបចំពិធីបុណ្យសមុទ្រ លើកទី៩ (ជុំទី៣) ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។ ហេតុនេះ ឯកឧត្តមបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋត្រៀមចូលរួមអបអរសាទរ និងទស្សនាដោយសេរីក្នុងការប្រកួតដ៏ធំនេះ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ខាងលើបន្ដថា «ព្រឹត្តិការណ៍នេះ យើងត្រូវរៀបចំតាមស្ដង់ដារ ដែលយើងធ្លាប់រៀបចំកន្លងមក ដូចជាជើងឯកការ៉ាតេអាស៊ីអាគ្នេយ៍ និងកីឡាផ្សេងៗទៀត ក្នុងកម្រិត Pre-SEA Games យើងត្រូវធ្វើស្ដង់ដារតែមួយ។ អ៊ីចឹង ការធ្វើបដិសណ្ឋារកិច្ច និងដំណើរការរៀបចំការប្រកួតនេះ គឺយើងប្រគល់ជូនសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដើម្បីសម្របសម្រួលជាមួយសហព័ន្ធគុនខ្មែរអន្ដរជាតិ។ កម្រិតយើងធ្វើនេះ គឺអ្វីៗធ្វើដើម្បីវាស់ស្ទង់សមត្ថភាពរបស់កីឡាករ-កីឡាការិនី ត្រៀមស៊ីហ្គេមផង និងជំរុញឲ្យមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម របស់យើង បានរៀនសូត្រ និងដកស្រង់បទពិសោធន៍ ក្នុងការរៀបចំ Pre-Sea Games នេះឲ្យបានល្អ ហើយដល់ពេលស៊ីហ្គេម គឺពួកគាត់អាចមានបទពិសោធន៍ច្រើន ក្នុងការរៀបចំស្របតាមស្ដង់ដារអន្ដរជាតិតែម្ដង»៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


