កីឡា
ណារ៉ុង កក្កដា មានប្រវត្តិយ៉ាងណាមុនពេលចូលព្រះខ័នរាជស្វាយរៀង?
ខ្សែប្រយុទ្ធវ័យក្មេង ណារ៉ុង កក្កដា បានប្តេជ្ញាប្រឹងប្រែងឲ្យអស់ពីសមត្ថភាព និងធ្វើយ៉ាងណាជួយក្លឹបឲ្យឈ្នះពានរង្វាន់ បន្ទាប់ពីរូបគេបានចូលរួមជាមួយក្លឹបព្រះខ័នរាជស្វាយរៀង សម្រាប់រដូវកាលថ្មីដែលមានពានរង្វាន់ជាច្រើននាពេលខាងមុខនេះ។

បង្កើនសមត្ថភាព និងបទពិសោធច្រើនកាលជាយុវជន ណារ៉ុង កក្កដា ដល់ពេលស្វែងរកបទពិសោធថ្មី ការប្រកួតប្រជែងថ្មី និងទម្រង់លេងថ្មី។ សម្រាប់ការចូលរួមជាមួយព្រះខ័នរាជស្វាយរៀង ណារ៉ុង កក្កដា បាននិយាយថា ៖«ខ្ញុំមើលឃើញសមត្ថភាពលេងរបស់ព្រះខ័នរាជស្វាយរៀង ប្រហាក់ប្រហែលជាមួយខ្ញុំ ហើយទម្រង់លេងរបស់ខ្ញុំស៊ីគ្នា» ប៉ុន្តែកីឡាកររូបនេះបានបញ្ជាក់ថា អាចត្រូវការពេលវេលាច្រើនបន្តិចទើបអាស៊ីសង្វាក់គ្នាសម្រាប់ការលេងរបស់ខ្លួនជាមួយក្រុមថ្មី។
ជាពិសេសទៀតនោះ រូបគេបានបញ្ជាក់ថា ៖«ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានចូលរួមជាមួយព្រះខ័នរាជស្វាយរៀង។ ខ្ញុំនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព ហើយជួយក្លឹបឲ្យឈ្នះពានរង្វាន់ទាល់តែបាន»។

ម្ចាស់អាវលេខ១៩ថ្មីប្រចាំក្លឹបព្រះខ័នរាជស្វាយរៀង ណារ៉ុង កក្កដា មានដើមកំណើតនៅខេត្តបាត់ដំបងលេចធ្លោខ្លាំងក្នុងឈុតយុវជនទាំងជម្រើសជាតិកម្ពុជា និងក្លឹបក្រសួងការពារជាតិ។ រូបគេបានបង្ហាញខ្លួនយ៉ាងល្អឲ្យក្រសួងការពារជាតិទាំងក្នុងលីគបាល់ទាត់កំពូលកម្ពុជា និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពីឆ្នាំ២០១៨ រហូតដល់ដាច់ឆ្នាំ២០២២។
ណារ៉ុង កក្កដា បានជាប់ជម្រើសជាតិកម្ពុជាចាប់ពីឈុតយុវជនរហូតដល់ U23 និងធ្លាប់ជាប់ជម្រើសជាតិកម្ពុជាឈុតធំទៀត។ ពានរង្វាន់អន្តរជាតិដែលធ្វើឲ្យអ្នកគាំទ្រស្គាល់កីឡាកររូបនេះខ្លាំងនៅពេលរូបគេស៊ុតបាន ២ គ្រាប់តែម្នាក់ឯង ដើម្បីជួយក្រុម U21 ជម្រើសជាតិកម្ពុជា ទម្លាក់ក្រុមការពារតំណែងជើងឯកមីយ៉ាន់ម៉ា ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ស្ដេចប្រ៊ុយណេ HassanalBolkiah Trophy កាលពីឆ្នាំ២០១៨ និងទទួលបានជើងឯករង។

រូបគេក៏ត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជាឈុត U22 ឆ្នាំសម្រាប់ការប្រកួតជើងឯកយុវជនអាស៊ាន AFF U22 Championship ឆ្នាំ២០១៩ ហើយបានក្លាយជាសមាជិកម្នាក់ជួយ U22 កម្ពុជាឡើងវគ្គពាក់កណ្តាលផ្តាច់ AFF U22 ជាលើកដំបូង និងទទួលបានចំណាត់ថ្នាក់លេខ៤។
នៅក្នុងពានរង្វាន់ AFF U23 Championship កាលពីឆ្នាំ២០២២កន្លងទៅនេះ ណារ៉ុង កក្កដា ស៊ុតបាន១គ្រាប់នៅពេល U23 កម្ពុជាបានយកឈ្នះព្រុយណេ ដោយលទ្ធផល ៦-០។ បន្ទាប់មក រូបគេត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជា U23 ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២១ (លើក២០២២) នៅប្រទេសវៀតណាម៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ