កីឡា
គ្រូបង្វឹកកំពង់ស្ពឺសង្ឃឹមឈ្នះពាន Slamball រហូត ដល់ ៧០%
លោក សៅ សាមីត គ្រូបង្វឹករបស់ខេត្តកំពង់ស្ពឺបាននិយាយថា ក្រុមរបស់ខ្លួនមានសង្ឃឹមឈ្នះពាន slamball រហូត ដល់ទៅ ៧០ % ឯណោះនៅវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២នេះ។

ក្រុមពង្រួលកំពង់ស្ពឺបានឡើងដល់វគ្គ Grand Final Slamball ទៅហើយក្រោយពីពួកគេធ្វើបានល្អណាស់ក្នុងការ ប្រកួតនៅ Upper Bracket។ ក្រុមដែលត្រូវឡើងមកប៉ះក្រុមកំពង់ស្ពឺគឺត្រីឆ្លាំងភ្នំពេញ ឬដំរីសៀមរាប ដែលពួកគេទាំង ពីរនឹងត្រូវប្រកួតគ្នា នៅព្រឹកថ្ងៃ ២៨ ខែ មករា ឆ្នាំ ២០២៣ ខាងមុខនេះ។ ក្រុមណាឈ្នះនឹងបន្ដឡើងទៅប៉ះកំពង់ស្ពឺនៅ ពេលល្ងាចថ្ងៃ ខែ ដដែល ដើម្បីដណ្ដើមយកពានរង្វាន់តែម្ដង។
មុនការប្រកួតនេះចាប់ផ្ដើមលោក សៅ សាមីត គ្រូបង្វឹករបស់កំពង់ស្ពឺបាននិយាយថា៖ “ យើងសង្ឃឹមក្នុងការឈ្នះពាន រហូតដល់៧០%។ យើងមានក្បូនលេងសម្រាប់តទល់ជាមួយក្រុមភ្នំពេញ។ ហើយជំនួបភ្នំពេញ និងសៀមរាប ខ្ញុំជឿថា ភ្នំពេញ នឹងអាចយកឈ្នះបានដល់ទៅ៩០% ទៅហើយ។ ភ្នំពេញនឹងក្លាយជាក្រុមដែលយើងត្រូវប្រកួតជាមួយនៅវគ្គ ផ្ដាច់ព្រ័ត្រ”។

សូមបញ្ជាក់ថាពានរង្វាន់ Slamball នៅវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៣ ខាងមុខ។ សម្រាប់ក្រុមជើងឯក នឹងទទួលបានមេដាយមាស និងប្រាក់រង្វាន់ ៥ ពាន់ ដុល្លារ ស្រាបៀរ Anchor White ១៥កេស និង Anchor Smooth ១៥ កេស, លេខ ២ ទទួលបានប្រាក់រង្វាន់ ៣ ពាន់ ដុល្លារ Anchor White ១០ កេស និង Anchor Smooth ១០កេស និង លេខ ៣ ទទួលបានប្រាក់រង្វាន់ ១ ៥០០ ដុល្លារ Anchor White ៥ កេស និងAnchor Smooth ៥ កេស៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


