កីឡា
អតីតប្រធានក្រុមស៊ីរី ជាប់បម្រាមពីកីឡាអស់មួយជីវិត ពីបទវាយដំ និងស្ដោះទឹកមាត់ ដាក់អាជ្ញាកណ្ដាល
សមាគមកីឡាបាល់ទាត់ស៊ីរី បាននិយាយថា អតីតប្រធានក្រុមបាល់ទាត់ជម្រើសជាតិស៊ីរី កីឡាករ Ahmed Al-Saleh ត្រូវបានហាមប្រាមពីកីឡាអស់មួយជីវិត បន្ទាប់ពីបានវាយដំ និងស្ដោះទឹកមាត់ដាក់អាជ្ញាកណ្ដាល ខណៈត្រូវបានបណ្ដេញចេញពីការប្រកួតក្នុងលីគកំពូលក្នុងស្រុក។

ខ្សែការពារ Al-Jaish វ័យ ៣៣ ឆ្នាំ ត្រូវបានផ្ដល់កាតក្រហមសម្រាប់កំហុសឆ្គងលើកីឡាកររបស់ក្លិប Al-Wathba ក្នុងជំនួប Syrian Pro League កាលពីខែមុន មុនពេលបានជេរប្រមាថមន្ត្រីដោយទាត់ និងត្រូវបានរារាំងដោយកីឡាករទាំងសងខាង។ .
រូបភាពទូរទស្សន៍បង្ហាញ រូបគេទាត់កៅអីចំហៀង ខណៈចាកចេញពីការប្រកួតដោយកំហឹង។

SFA បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា បន្ទាប់ពីពិនិត្យមើលរបាយការណ៍របស់អាជ្ញាកណ្ដាល នៃការប្រកួត កាលពីថ្ងៃទី ០៣ ខែកុម្ភៈ គណៈកម្មាធិការវិន័យរបស់ Syrian FA បានរកឃើញថា “Al-Saleh បានទាត់ ជេរប្រមាថ និងស្ដោះទឹកមាត់ដោយផ្ទាល់លើអាជ្ញាកណ្ដាល” SFA បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយ។
សេចក្ដីថ្លែងការណ៍បាននិយាយថា Al-Saleh បានបន្តប្រមាថដល់អាជ្ញាកណ្ដាលនៅក្នុងបន្ទប់សំលៀកបំពាក់ បន្ទាប់ពីការប្រកួត។

គណៈកម្មាធិការវិន័យបានហាមប្រាម Al-Saleh អស់មួយជីវិត ហើយបានស្នើបណ្ដេញគាត់ចេញពីស្ថាប័នគ្រប់គ្រងកីឡារបស់ប្រទេសស៊ីរី ដែលមានន័យថា គេនឹងមិនចូលរួមក្នុងសកម្មភាពកីឡាណាមួយនាពេលអនាគត រួមទាំងការបង្វឹកផងដែរ។
បន្ថែមពីលើការហាមឃាត់នេះ Al-Saleh ត្រូវបានពិន័យជាប្រាក់ ១.៥ លានផោនស៊ីរី (៥៩៧ ដុល្លារ) ហើយក្លិប Al-Jaish របស់គេ ក៏ត្រូវបានពិន័យ ៣ លានផោន សម្រាប់ការប្រមាថម្ដងហើយម្ដងទៀតរបស់អ្នកគាំទ្រចំពោះអាជ្ញាកណ្ដាល។
សហព័ន្ធបាល់ទាត់ស៊ីរីបាននិយាយថា ការពិន័យទាំងអស់គឺចុងក្រោយ ហើយមិនមែនជាកម្មវត្ថុ នៃការប្ដឹងឧទ្ធរណ៍នោះទេ។
Al-Wathba បានយកឈ្នះ Al-Jaish ១-០ ក្នុងជំនួបដណ្ដើមកំពូលតារាង និងនាំមុខក្រុមកំពូលរបស់ស៊ីរី ដោយពិន្ទុតែមួយលើក្លិបចំនួនបី រួមទាំង Al-Jaish នៅពាក់កណ្ដាលរដូវកាល។
គួររំលឹកថា កីឡាករ Ahmed Al-Saleh ធ្លាប់បង្ហាញខ្លួននៅលើទឹកដីកម្ពុជា ក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោក សម្រាប់កៅអីឆ្នាំ ២០១៨ (FIFA World Cup 2018) កាលពីឆ្នាំ ២០១៥ ដែលកាលនោះ ជម្រើសជាតិស៊ីរី បានយកឈ្នះ កម្ពុជា ០-៦ ផងដែរ៕
ប្រភព ៖ reuters.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


