កីឡា
U-17 នារីកម្ពុជា អស់ភារកិច្ចនៅជប៉ុន ក្រោយជ្រុះចេញពីព្រឹត្តិការណ៍ Jenesys 2022 Japan-ASEAN
ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា អាយុក្រោម ១៧ ឆ្នាំ (U-17 នារី) បានជ្រុះចេញពីព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Jenesys 2022 Japan-ASEAN U-17 Women’s Football Tournament ដែលធ្វើឡើងនៅប្រទេសជប៉ុនហើយ បន្ទាប់ពីបានឆ្លងកាត់ការប្រកួត ២ លើក ក្នុងពូលដ៏ស្វិតស្វាញ។

ព្រឹត្តិការណ៍ដែលធ្វើឡើងនៅខេត្តអូគីណាវ៉ា (Okinawa) U-17 នារីកម្ពុជា ស្ថិតនៅពូល B ជាមួយ U-17 ឥណ្ឌូណេស៊ី និង U-17 សិង្ហបុរី។ ក្រោយប្រកួត ២ ដង កម្ពុជា ឈ្នះ ១ និងចាញ់ ១ ពោលគឺប្រកួតដំបូងឈ្នះ ឥណ្ឌូណេស៊ី ២-០ បន្ទាប់មកប្រកួតទី ២ ចាញ់ សិង្ហបុរី ០-២ វិញ ជាហេតុធ្វើឲ្យបញ្ចប់ទៅត្រឹមឈរលេខ ២ ក្នុងពូល ដ្បិតព្រឹត្តិការណ៍នេះយកតែក្រុមលេខ ១ ប៉ុណ្ណោះទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ដ្បិតអស់ភារកិច្ច ប៉ុន្តែ U-17 នារីកម្ពុជា នឹងនៅមានកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ផ្សេងៗទៀតក្នុងជំរំនេះ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី ២៤ ខែមីនា ខាងមុខ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះគឺជាកម្មវិធីផ្លាស់ប្ដូរកីឡាយុវជនក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពគ្នាទៅវិញទៅមករវាងប្រទេសជប៉ុន និងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ហើយមានក្រុមសរុបចំនួន ១២ ចូលរួម ក្នុងការប្រកួតដែលរួមមាន កម្ពុជា, ឥណ្ឌូណេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, វៀតណាម, ទីម័រខាងកើត, ថៃ, ជប៉ុន និងក្រុមប្រចាំខេត្តអូគីណាវ៉ា។

ជារឿយៗ គេតែងតែសង្កេតឃើញជាការរៀបចំបាល់ទាត់បុរស ប៉ុន្តែឆ្នាំនេះប្លែកសម្រាប់កម្ពុជា ដែលបានបញ្ជូនកីឡាការិនី ទៅចូលរួម ហើយក្រុមតំណាងនេះគឺជាក្រុម U-17 នារីរបស់ក្លិបបឹងកេត៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


