កីឡា
បន្ទាប់ពី U-20 ពេលនេះ U-17 នារីកម្ពុជា ចេញទៅប្រកួតពានរង្វាន់មួយនៅប្រទេសជប៉ុន
ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា អាយុក្រោម ១៧ ឆ្នាំ (U-17 នារី) កាលពីយប់ថ្ងៃទី ១៣ ខែមីនាម្សិលមិញ បានចេញទៅកាន់ខេត្តអូគីណាវ៉ា (Okinawa) ប្រទេសជប៉ុន ដើម្បីចូលរួមការប្រកួត Jenesys 2022 Japan-ASEAN U-17 Women’s Football Tournament។

ពានរង្វាន់នេះ ត្រូវបានដឹងថា មានក្រុមសរុបចំនួន ១២ ចូលរួមក្នុងការប្រកួតដែលរួមមាន កម្ពុជា, ឥណ្ឌូណេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, វៀតណាម, ទីម័រខាងកើត, ថៃ, ជប៉ុន និងក្រុមប្រចាំខេត្តអូគីណាវ៉ា។

ប្រទេសជប៉ុន បានធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់នារីជប៉ុន-អាស៊ាន Jenesys 2022 Japan-ASEAN U-17 Women’s Football Tournament នៅទីក្រុង Okinawa ប្រទេសជប៉ុន ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះគឺជាកម្មវិធីផ្លាស់ប្ដូរកីឡាយុវជនក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពគ្នាទៅវិញទៅមករវាងប្រទេសជប៉ុន និងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន។
ជារឿយៗ គេតែងតែសង្កេតឃើញជាការរៀបចំបាល់ទាត់បុរស ប៉ុន្តែឆ្នាំនេះប្លែកសម្រាប់កម្ពុជា ដែលបានបញ្ជូនកីឡាការិនីទៅចូលរួម ហើយក្រុមតំណាងនេះគឺជាក្រុម U-17 នារីរបស់ក្លិបបឹងកេត៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៩ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី