កីឡា
មុនប៉ះគ្នាស្អែក U22 កម្ពុជា មិនដែលចាញ់ U22 ម៉ាឡេស៊ី ៣លើកចុងក្រោយ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ (U22) នឹងប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីអាយុក្រោម២២ឆ្នាំ (U22) នៅថ្ងៃទី២៤ ខែមីនានេះ ក្នុងពានរង្វាន់មិត្តភាពអន្តរជាតិ Merlion Cup ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី។

ប្រវត្តិជួបគ្នា៣លើកចុងក្រោយ U22 កម្ពុជាធ្វើបានល្អមែនទែនដោយមិនដែលចាញ់ U22 ម៉ាឡេស៊ី ឡើយក្នុងការប្រកួតពានរង្វាន់ផ្លូវការកម្រិតតំបន់អាស៊ាន។ ការប្រកួតជើងឯកយុវជនអាស៊ាន AFF U22 Youth Championship ឆ្នាំ២០១៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ U22 កម្ពុជាបានយកឈ្នះ U22 ម៉ាឡេស៊ី ដោយលទ្ធផល ១-០ ដែលពេលនោះរកបានគ្រាប់បាល់ដោយកីឡាករ សាត រ៉ស៊ីត។ ការប្រកួតជើងឯកនេះ U22 កម្ពុជាបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន និងទទួលបានចំណាត់ថ្នាក់លេខ៤។
ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន U22 កម្ពុជា បានយកឈ្នះ U22 ម៉ាឡេស៊ី ដោយលទ្ធផល ៣-១។ ៣គ្រាប់របស់កម្ពុជារកបានដោយកីឡាករ អ៉ិន សុដេវិត, សៀង ចន្ធា និង កែវ សុខផេង។ ពេលនោះជាលើកដំបូងដែលកម្ពុជាបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងកីឡាស៊ីហ្គេម។
បន្ទាប់មកក្នុងកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកឆ្នាំ២០២២) នៅប្រទេសវៀតណាម ក្រុម U22 កម្ពុជាបានប្រកួតស្មើជាមួយ U22 ម៉ាឡេស៊ី ដោយលទ្ធផល ២-២។ ២គ្រាប់របស់កម្ពុជារកបានដោយកីឡាករ ជូន ចាន់ចាវ និង សារ ទី។

ថ្ងៃស្អែក ទី២៤ ខែមីនា វេលាម៉ោង៤រសៀល U22 កម្ពុជា នឹងប្រកួតជាមួយ U22 ម៉ាឡេស៊ី ក្នុងពានរង្វាន់មិត្តភាពអន្តរជាតិ Merlion Cup ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី ដែលផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍ BTV Cambodia។
ពានរង្វាន់មិត្តភាពអន្តរជាតិ Merlion Cup មាន៤ប្រទេសចូលរួមប្រកួតគឺម្ចាស់ផ្ទះសិង្ហបុរី កម្ពុជា ម៉ាឡេស៊ី និងហុងកុង។ សម្រាប់សិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា គឺជាការប្រកួតកម្តៅសាច់ដុំ និងត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ក្នុងខែឧសភា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លទ្ធផលជួបគ្នា៣លើកចុងក្រោយ
- U22 កម្ពុជា ១-០ U22 ម៉ាឡេស៊ី ក្នុងពាន AFF U22 នៅកម្ពុជា
- U22 កម្ពុជា ៣-១ U22 ម៉ាឡេស៊ី ក្នុងស៊ីហ្គេម នៅហ្វីលីពីន
- U22 កម្ពុជា ២-២ U22 ម៉ាឡេស៊ី ក្នុងស៊ីហ្គេម នៅវៀតណាម

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?