Connect with us

កីឡា

រឿងសំខាន់មួយចំនួនអំពីពានរង្វាន់ Merlion Cup 2023 ដែលកម្ពុជា ចូលរួមប្រកួតនៅប្រទេសសិង្ហបុរី

បានផុស

នៅ

នៅសល់តែ១ថ្ងៃទៀត ការប្រកួតពានរង្វាន់បាល់ទាត់បែបមិត្តភាព ឈ្មោះថា Merlion Cup 2023 ដែលធ្វើឡើងនៅប្រទេសសិង្ហបុរី នឹងចាប់ផ្ដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពានដែលមាន៤ប្រទេសចូលរួមមួយនេះហើយប្រកួតក្រោមអាយុ ២២ឆ្នាំទាំងអស់ ពោលគឺ U-22 កម្ពុជា នឹងត្រូវជួបជា​មួយ U-22 ម៉ាឡេស៊ី ដែលនឹងប្រកួតនៅថ្ងៃទី២៤ ខែមីនា ស្អែកនេះវេលាម៉ោង ៤:០០នាទីរសៀល (ម៉ោងនៅកម្ពុជា)​ខណៈម្ចាស់ផ្ទះ U-22 សិង្ហបុរី ប្រកួតជាមួយ U-22 ហុងកុង។ មុនការប្រកួតមកដល់ កម្ពុជាថ្មី សូមបង្ហាញនូវរឿងសំខាន់មួយចំនួនដែលអ្នកគាំទ្រគួរដឹងពីពានរង្វាន់នេះ។

១. ជាការប្រកួតត្រៀមសម្រាប់ស៊ីហ្គេមនៅកម្ពុជា សម្រាប់ប្រទេស៣៖

ការប្រកួតពានរង្វាន់ដដែលខាងលើនេះ គឺជាការប្រកួតបាល់ទាត់មិត្តភាពក៏ពិតមែន ប៉ុន្តែវាមានសារៈសំខាន់សម្រាប់ក្រុម ៣ ដែលត្រូវត្រៀមខ្លួនប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលធ្វើនៅកម្ពុជា ពោលគឺសម្រាប់ទាំងកម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរី ដ្បិតទាំង ៣ក្រុមសុទ្ធតែត្រៀមប្រកួតនាមជាសមាជិកកីឡាអាស៊ាន។

២. តើគេប្រកួតរូបមន្តបែបណាខ្លះ?

ចំពោះរូបមន្តនៃការប្រកួត នឹងបែងចែកចេញជា ២ដំណាក់កាល។ ដំណាក់កាលទី១ ក្រោយការចាប់ឆ្នោត ក្រុមទាំង ៤ត្រូវប្រកួតបើកឆាកនៅថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣។ ក្រុមចាញ់នៅដំណាក់កាលទី១ នឹងប្រកួតនៅក្នុងការប្រកួតដណ្ដើមយកលេខ៣ និងលេខ៤ ហើយក្រុមឈ្នះត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រ ដណ្ដើមជើងឯក។

៤. ទីតាំងប្រកួត៖

ពានរង្វាន់នេះនឹងប្រកួតនៅក្នុងប្រទេសសិង្ហបុរី នាកីឡដ្ឋាន Jalan Besar ដែលគេស្គាល់ថាជាកីឡដ្ឋានប្រើប្រាស់ស្មៅសិប្បនិម្មិត។

៤. ទូរទស្សន៍ផ្សាយផ្ទាល់៖

ស្ថានីយទូរទស្សន៍ BTV News នឹងទទួលសិទ្ធិផ្សាយបន្តផ្ទាល់ការប្រកួតទាំងអស់ ក្នុងពានរង្វាន់នេះ ដែលសរុបទាំងអស់មាន ៤ប្រកួត។

ដោយពាននេះជាការត្រៀមស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងចាប់ផ្ដើមពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ សម្រាប់ប្រភេទកីឡាបាល់ទាត់នឹងចាប់ផ្ដើមមុនពិធីបើក ៦ថ្ងៃ ដោយសារត្រូវប្រកួតយូរថ្ងៃ ពោលគឺនឹងប្រកួតពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម