Connect with us

កីឡា

បើសមាជិកអាស៊ានយល់ព្រម កម្ពុជា​ព្រម​​ឲ្យ​បាល់ទះ​​​ហ្វីលីពីនចូល​ពូល​Aក្នុង​ស៊ីហ្គេម

បានផុស

នៅ

សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា នឹង​ទទួល​យក​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ហ្វីលីពី​ចូល​ក្នុង​ពូល A នៃ​ព្រឹត្តិការណ៍​​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​ ដោយ​​​មិនចាំបាច់​​ធ្វើ​ការ​ចាប់​ឆ្នោតសា​ថ្មី​ ប្រសិន​បើ​សមាជិក​អាស៊ាន​យល់​ព្រម។

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ហ្វីលីពីន​មិន​បាន​ចុះ​ឈ្មោះ​ទាន់​ពេល​វេលា​ទេ​ក្នុង​ការ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម នៅ​កម្ពុជា ប៉ុន្តែ​ត្រូវ​បាន​គេ​ដឹង​ថា បាល់ទះ​ហ្វីលីពីន​ ក៏​បាន​ត្រៀម​ខ្លួន​ដែរ និង​បាន​ចេញ​ទៅ​ហាត់​នៅ​ប្រទេស​ជប៉ុន​ទៀត​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ការ​ចាប់​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​៥ ខែ​​មេសា កន្លង​ទៅ ម្ចាស់​ផ្ទះ​កម្ពុជា​ស្ថិត​នៅ​ពូល A មានម្ចាស់​ផ្ទះ​ កម្ពុជា ឥណ្ឌូណេស៊ី និងសិង្ហបុរី។ ចំណែកពូល B មាន វៀតណាម ថៃ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។

ក្រោយ​មក​ហ្វីលីពីន​បាន​ស្នើ​សុំ​មក​ម្ចាស់​ផ្ទះ​កម្ពុជា​ក្នុង​ការ​ចូល​រួម​ប្រកួត ហើយ​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត CAMSOC បាន​ទទួល​យកឲ្យ​ចូល​រួម និង​តម្រូវ​ឲ្យ​ចាប់​ឆ្នោត​សា​ថ្មី។

នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១០ ខែ​មេសា​នេះ លោក អាំង សេរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​បញ្ជាក់​ពី​ការ​ទទួល​យក​ក្រុមបាល់ទះ​ជម្រើស​ជាតិ​​ហ្វីលីពីនចូល​ក្នុង​ពូល A ជា​មួយ​ម្ចាស់​ផ្ទះ​កម្ពុជា ឥណ្ឌូណេស៊ី និង​សិង្ហបុរី​តែ​ម្តង ប្រសិន​បើ​សមាជិក​អាស៊ាន​ផ្សេង​ទៀត​យល់​ព្រម។

លោក សេរីពិសិដ្ឋបាន​រៀបរាប់​ថា ៖«សហព័ន្ធកីឡាបាល់ទះកម្ពុជា និងប្រជាជនកម្ពុជាគឺស្វាគមន៍គ្រប់មិត្តអាស៊ានទាំងអស់ដែលមានបំណងចូលរួមប្រកួតប្រជែងក្នុងកីឡាស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ករណីប្រទេសហ្វីលីពីនក៏ដូច្នោះ យើងគាំទ្រ ទោះបីតថភាពផ្លូវច្បាប់គឺហ្វីលីពីនមិនអាចមានសិទ្ធិចូលរួមប្រកួតបាន ព្រោះមិនបានចុះឈ្មោះ ប៉ុន្តែកម្ពុជាគឺនៅតែបើកផ្លូវ (បើកបេះដូង) បើសហព័ន្ធកីឡាបាល់ទះហ្វីលីពីនទទួលបានការគាំទ្រដោយសហព័ន្ធបាល់ទះជាសមាជិកជាមិត្តអាស៊ាន​ឲ្យ​អនុញ្ញាតចូលរួមប្រកួតនោះ នោះគឺកម្ពុជាសូមស្វាគមន៍ និងទទួលយកមកដាក់នៅក្នុងពូលAជាមួយកម្ពុជាដោយមិនចាំបាច់ត្រូវចាប់ឆ្នោតជាថ្មីឡើយ(កីឡាជាចំណងការទូតរវាងប្រទេស និងប្រទេស)៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម