កីឡា
តេក្វាន់ដូកម្ពុជាដាក់វិញ្ញាសាសម្តែងថ្មីមួយដែលមានបទភ្លេងខ្មែរសុទ្ធក្នុងស៊ីហ្គេម
ក្នុងចំណោមវិញ្ញាសាដែលសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម (CAMSOC) បានដាក់ឲ្យប្រកួតជាច្រើនក្នុងកីឡាស៊ីហ្គេម លើកទី៣២ ក៏មានវិញ្ញាសាសម្តែងមួយដែលថ្មីសុទ្ធសាធសម្រាប់អត្តពលិកតេក្វាន់ដូកម្ពុជា។

កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា ឈឿង លីណា ដែលកំពុងហ្វឹកហាត់នៅប្រទេសកូរ៉េបានប្រាប់ថា កញ្ញាត្រៀមប្រកួតពីរវិញ្ញាសាក្នុងកីឡាស៊ីហ្គេម លើកទី៣២ គឺវិញ្ញាសាសម្តែងមេគុណធម្មតា (ស្រី៣នាក់) និងវិញ្ញាសាសម្តែងមេគុណ (ស្រី៣ ប្រុស២) ដែលមានបទភ្លេង និងចង្វាក់ភ្លេង។ វិញ្ញាសាសម្តែងថ្មីនេះគឺថ្មីសុទ្ធសម្រាប់តេក្វាន់ដូកម្ពុជា ពីព្រោះកន្លងមកកម្ពុជាមិនធ្លាប់បានចូលរួមប្រកួតឡើយ។
លីណា បាននិយាយថា ៖«សម្រាប់ការប្រកួតវិញ្ញាសានេះ យើងជាអ្នកបង្កើតបទភ្លេងខ្លួនឯងសុទ្ធសាធតែម្តង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺយើងដាក់បទភ្លេងខ្មែរសុទ្ធ។ ចង្វាក់ភ្លេងគឺប្រទេសនីមួយៗជាអ្នកធ្វើខ្លួនឯង ហើយរកស្ទីលប្រកួតសម្តែងរៀងៗខ្លួន ធ្វើយ៉ាងណាឲ្យស៊ីនឹងបទភ្លេង»។
«បទភ្លេងហ្នឹងមានរយៈពេល១នាទី៤០វិនាទី យើងត្រូវសម្តែងយ៉ាងមិចឲ្យពេញតាមរយៈពេលបទភ្លេងគឺ មិនត្រូវសម្តែងឈប់មុនបទភ្លេងច្រើនពេក ឬសម្តែងលើសបទភ្លេង ក៏អត់បានទេ»។ កីឡាការិនីរូបនេះបានបញ្ជាក់។

តាមពិតទៅ វិញ្ញាសាសម្តែងបទភ្លេងស្រី៣ប្រុស២នេះមានយូរហើយដែលប្រទេសក្នុងតំបន់អាស៊ានមួយចំនួនក៏ខ្លាំងរួចទៅហើយ ប៉ុន្តែសម្រាប់កម្ពុជាទើបរៀបចំឲ្យមានការប្រកួតលើកដំបូង។
កញ្ញា ឈឿង លីណា ដែលបានបញ្ចប់ការសិក្សាពេទ្យជំនាញ «ឱសថការី» ពីប្រទេសវៀតណា បានបញ្ជាក់ថា សម្រាប់វិញ្ញាសាសម្តែងបទភ្លេងស្រី៣ប្រុស២នេះប្រទេសដែលខ្លាំងនៅតំបន់អាស៊ានគឺ វៀតណាម ថៃ និងហ្វីលីពីន ដែលនឹងធ្វើឲ្យលំបាកសម្រាប់ក្រុមកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ។
កីឡាការិនី ឈឿង លីណា បានចូលហ្វឹកហាត់តេក្វាន់ដូជាមួយក្រុមជម្រើសជាតិសាជាថ្មី បន្ទាប់ពីនាងឃ្លាតឆ្ងាយរយៈពេល៣ឆ្នាំទៅរៀនជំនាញឱសថការីនៅប្រទេសវៀតណាម។ បន្ទាប់ពីចប់ស៊ីហ្គេម កញ្ញាគ្រោងនឹងរកការងារធ្វើពិតប្រាកដពាក់ព័ន្ធនឹងជំនាញពេទ្យរបស់នាង៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


