កីឡា
ក្រោយរងចាំ៥៨ឆ្នាំ ទើប West Ham បានលើកពានរង្វាន់ទ្វីបអឺរុបម្តងទៀត
ក្លិបអង់គ្លេស West Ham United បានគ្រងពានរង្វាន់ Europa Conference league រដូវកាល២០២៣-២៤ បន្ទាប់ពីទទួលបានជ័យជម្នះលើ Fiorentina ដោយលទ្ធផល ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Fortuna Arena ។

ការប្រកួតយប់មិញ គ្រាប់បាល់ដំបូងកើតឡើងនៅដើមវគ្គទី២តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Benraham នៅនាទីទី៦២ជួយឲ្យ West Ham នាំមុខ ១-០ ប៉ុន្តែ៥នាទីបន្ទាប់ Fiorentina បានតាមស្មើ ១-១ ពីការស៊ុតបំប៉ោងសំណាញ់ទីរបស់ Bonaventura នៅនាទីទី៦៧។ ជិតបញ្ចប់ការប្រកួតទៅហើយ គ្រាប់បាល់ជ័យជំនះបានកើតឡើងនៅចុងម៉ោងដោយការស៊ុតបញ្ចូលទីរបស់ Bowen នៅនាទី៩០ ដែលនាំឲ្យ West Ham ទទួលបានជ័យជម្នះ។
នេះជាការឈ្នះពានរង្វាន់លំដាប់អឺរ៉ុបលើកដំបូងរបស់ West Ham ក្នុងរយៈពេល៥៨ឆ្នាំ បន្ទាប់ពីបានឈ្នះលើកដំបូងគឺពានរង្វាន់ European Cup Winners’ Cup កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩៦៥។ យ៉ាងណាពានរង្វាន់លំដាប់អឺរ៉ុប Europa Conference league ទើបបង្កើតឡើងបាន២ឆ្នាំប៉ុណ្ណោ។ នេះក៏ជាសមិទ្ធផលថ្មីមួយទៀតសម្រាប់លោកគ្រូបង្ខឹក David Moyes វ័យ ៦០ ឆ្នាំផងដែរ៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


