Connect with us

កីឡា

ឆ្នាំនេះក្លិបអ៊ីតាលី ឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីបអឺរ៉ុបទាំង៣ តែមិនឈ្នះសូម្បីមួយ

បានផុស

នៅ

ពីដំបូងឡើយ គេនិយាយថា ២០២៣ គឺជាឆ្នាំដ៏អស្ចារ្យមួយសម្រាប់វិស័យបាល់ទាត់អ៊ីតាលី ដោយក្លិបរបស់ពួកគេសុទ្ធតែបានឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ទ្វីបអឺរ៉ុបទាំង៣ ដូចជា Champions League, Europa League និង Europa Conference League។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ ក្រោយអ្វីៗបានបញ្ចប់ ២០២៣នេះ ហាក់ដូចជាឆ្នាំដ៏អាក្រក់មួយទៅវិញ សម្រាប់ក្លិបបាល់ទាត់មកពីប្រទេសអ៊ីតាលី ដោយក្លិប Inter Milan, Roma និង Fiorentina សុទ្ធតែរងបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រ។

យើងចាប់ផ្តើមដំបូងពីពានរង្វាន់លំដាប់កំពូលនៃទ្វីបអឺរ៉ុបគឺ UEFA Champions League។ ក្រោមក្រសែភ្នែកទស្សនិកជន ៧១៤១២នាក់ ក្លិប Inter Milan ត្រូវរងបរាជ័យក្រោមថ្វីជើងក្លិប Manchester City ក្នុងលទ្ធផល 1-0 ដែលជាការស៊ុតបញ្ចូលទីដោយខ្សែបម្រើការពារសញ្ជាតិអេស្ប៉ាញ Rodri នៅនានាទី៦៨។

ចំណែកនៅពានរង្វាន់លំដាប់ទី២ Uefa Europa League វិញ ក្លិបអ៊ីតាលីមួយទៀតគឺ AS Roma រងបរាជ័យក្រោមថ្វីជើង Sevilla ដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី ក្នុងកីឡដ្ឋាន Puskás Aréna នៃទីក្រុង ប៊ុយដាប៉ែស ប្រទេសហុងគ្រី។

ងាកទៅពានរង្វាន់លំដាប់ទី៣ Europa Conference League ក្នុងកីឡដ្ឋាន Fortuna Arena នៃទីក្រុងប្រាក សាធារណរដ្ឋឆែក, ក្លិបអ៊ីតាលី Fiorentina បានប្រកួតចាញ់ West Ham របស់អង់គ្លេសនៅចុងម៉ោង ដោយលទ្ធផល 2-1។

និយាយជារួម ឆ្នាំនេះអាចជាសុបិនអាក្រក់សម្រាប់ក្លិបបាល់ទាត់មកពីប្រទេសអ៊ីតាលី ហើយសង្ឃឹមថា ឆ្នាំក្រោយក្លិបអ៊ីតាលី នឹងធ្វើបានល្អជាងនេះ៕

អត្តបទ៖ Vann Vann

ចុចអាន៖ រឿងចៃដន្យបំផុត ក្នុងប្រវត្តិសាស្រ្ត UCL កើតឡើង អំឡុងជំនួបវគ្គផ្តាច់ព្រ័ត្រ Man City-Inter

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម