Connect with us

កីឡា

កីឡាករ​បាល់ទាត់​អន្តរជាតិ​១០​រូប​កំពុង​ដើរ​តាមគន្លង​ឪពុករបស់ខ្លួន

បានផុស

នៅ

ក្នុង​នាម​​​ឪពុក​​​ជា​​​កីឡាករ​បាល់ទាត់​​ជោគជ័យ​លំដាប់​ពិភព​លោក កូន​ៗ​របស់​ពួក​គាត់ក៏​បាន​ចាប់​ផ្តើម​អាជីព​បាល់ទាត់​តាម​គន្លង​ឪពុក​របស់​ខ្លួន​ដែរ។ អ្នក​​ខ្លះ​កំពុង​​លេង​ឲ្យ​ក្លិប​អាជីព​​នៅ​អឺរ៉ុប និង​​តាម​លីគ​ផ្សេង​ៗ​ទូទាំង​ពិភព​លោក។  

សូម​បង្ហាញ​កីឡាករ​១០​រូប​ដែល​ជា​តំណក់​ឈាម​របស់​អតីត​កីឡាករ​បាល់ទាត់​ល្បី​ៗ​សម័យ​មុន។ ពួក​គេ​កំពុង​ប្រកប​អាជីព​បាល់ទាត់​នៅ​​តាមក្លិប​អាជីព​នានា​ក្នុង​តំបន់​អឺរ៉ុប។

. កីឡាករ Erling Haaland

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Haaland ​អាយុ​២១​ឆ្នាំ​​​ដែល​ជាកូនប្រុសរបស់​អតីត​កីឡាករ​បាល់ទាត់​ Alfie Haaland ​ជាខ្សែប្រយុទ្ធ​ឆ្នើម​របស់ក្លិបមេឃខៀវ​ Manchester City នៃ​លីគ​កំពូល​អង់គ្លេស និង​ជម្រើស​ជាតិន័រវេស។

. កីឡាករ Romeo Beckham

Romeo Beckham ​អាយុ​២០​ឆ្នាំ​​ដែល​​ជាកូនប្រុសរបស់អតីត​តារា​បាល់ទាត់​ឆ្នើម David Beckham ​កំពុង​លេង​ឲ្យ​ក្រុម​យុវជន​របស់​ក្លិប Brentford នៃ​លីគ​កំពូល​អង់គ្លេស។

. កីឡាករ Harvey Neville

Harvey Neville អាយុ​២០​ឆ្នាំ​ដែល​​ជាកូនប្រុសរបស់កីឡាករ Phil Neville ​កំពុង​លេងនៅក្លិប Inter Miami នៅសហរដ្ឋអាមេរិក។

. កីឡាករ Giovanni Reyna

Giovanni Reyna អាយុ​២០​ឆ្នាំ​ដែល​ជាកូនប្រុសរបស់​អតីត​កីឡាករ Claudio Reyna​ កំពុង​លេងឲ្យក្លិប Borussia Dortmund នៃ​លីគ​កំពូល​អាល្លឺម៉ង់។

. កីឡាករ Federico Chiesa

Federico Chiesa អាយុ​២៥​ឆ្នាំ​ដែល​ជាកូនប្រុសរបស់អតីត​កីឡាករ Enrico Chiesa កំពុង​លេង​​​ឲ្យក្លិប Juventus និង​ជម្រើស​ជាតិ​អ៉ីតាលី។

. កីឡាករ Justin Kluivert

Justin Kluivert អាយុ​២៤​ឆ្នាំ​ដែល​ជាកូនប្រុសរបស់​អតីត​កីឡាករ Patrick Kluivert ​កំពុង​លេងឲ្យក្លិប AS Roma នៃ​លីគអ៉ីតាលី និង​ជម្រើស​ជាតិហុល្លង់។

. កីឡាករ Enzo Zidane

Enzo Zidane អាយុ​២៨​ឆ្នាំ​ដែល​ជាកូនប្រុសរបស់វីរបាល់ទាត់​បារាំង Zinedine Zidane ​កំពុង​លេងឲ្យក្លិប Fuenlabrada នៃ​​លីគលំដាប់ទី៣ របស់ប្រទេស​អេស្ប៉ាញ។

. កីឡាករ Giovanni Simeone

Giovanni Simeone អាយុ​២៧​ឆ្នាំ​​ដែល​ជាកូនប្រុសរបស់គ្រូបង្វឹក Diego Simeone កំពុង​លេង​​ឲ្យក្លិប Napoli ​នៃ​លីគ​កំពូល​អ៉ីតាលី និង​ជម្រើស​ជាតិ​អាហ្សង់ទីន។

. កីឡាករ Jordan Larsson

Jordan Larsson អាយុ​២៥​ឆ្នាំ​​ដែល​ជាកូនប្រុសរបស់​អតីត​កីឡាករ Henrick Larsson កំពុង​​​លេងឲ្យក្លិប FC Copenhagen នៃ​លីគ​កំពូល​ដាណឺម៉ាក។

. កីឡាករ Daniel Maldini

Daniel Maldini អាយុ​២១​ឆ្នាំ​ដែល​ជាកូនប្រុសរបស់​អតីត​កីឡាករ Paolo Maldini កំពុង​​លេងឲ្យក្លិប Spezia នៃលីគ​លំដាប់​ទី​២​របស់​ប្រទេស​អ៉ីតាលី។

១០. កីឡាករ Jonathan Klinsmann

Jonathan Klinsmann អាយុ​២៦​ឆ្នាំ​​ដែល​ជាកូនប្រុសរបស់កីឡាករ Jurgen Klinsmann កំពុង​លេងឲ្យក្លិប LA Galaxy ​នៃ​លីគកំពូល​សហរដ្ឋ​អាមេរិក៕

ប្រែ​សម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១៤ នាទីutes មុន

ការ​វិល​មក​កាន់​ពិភព​គុន​ខ្មែរ​ជា​ថ្មី​ លោក​ ជាម​ អាដាំ​ ចង់​សម្រេច​ក្ដីបំណង​បង្កើត​ក្លឹប​ផ្ទាល់​ខ្លួន​

ព័ត៌មានជាតិ១៧ នាទីutes មុន

ពលរដ្ឋ អាជីវករ​​ក្នុងខេត្ត​ក្រចេះ​ បន្តឧបត្ថម្ភថវិកា ស្បៀង និងសម្ភារៈប្រើប្រាស់ដល់វីរកងទ័ពជួរមុខ

ព័ត៌មានជាតិ២០ នាទីutes មុន

ក្រសួងអប់រំ សិក្សាពីតំបន់ជួបការលំបាក ដើម្បីធ្វើឱ្យប្រសើរឡើងនូវការពង្រាយគ្រូបង្រៀនទូទាំងប្រទេស

ព័ត៌មានជាតិ២១ នាទីutes មុន

បណ្ឌិត យង់ ពៅ ស្នើឱ្យឈប់បង្ហោះពីកងទ័ពកម្ពុជាគ្រប់ទម្រង់ ព្រោះអាចប៉ះពាល់ដល់កងទ័ព

កីឡា២៣ នាទីutes មុន

អ៊ីរ៉ាក់ ស្នើសុំប្តូរ កម្ពុជា ពីការធ្វើម្ចាស់ផ្ទះវគ្គជម្រុះ​ពាន U23 ASIAN CUP

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Phumtham ធ្វើបុណ្យចម្រើនព្រះជន្ម ទាំងដែលគ្មានព្រះវត្តមានស្ដេច ថៃ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

Sokha Hotels

ព័ត៌មានពេញនិយម